
សិល្បៈ
សំងំៗតារាចម្រៀងសម្បុរស្រអែមស្រស់ បាន មុន្នីល័ក្ខ បានរៀបចំពិធីឡើង គេហដ្ឋានថ្មីៗនៅក្នុងថ្ងៃនេះយ៉ាងអធិកអធមនៅក្នុងស្រុកកំណើតរបស់នាងដែលស្ថិតនៅក្នុងខេត្តបាត់ដំបង។
ជាមួយនឹងរូបភាពមួយចំនួននៅក្នុងពិធីក្រុងពាលីឡើងគេហដ្ឋានថ្មី បាន មុន្នី ល័ក្ខ ពិតជាស្រស់ស្អាតជាខ្លាំងក្នុងឈុតបែបបុរាណដែលធ្វើឱ្យអ្នកគាំទ្រនៅក្នុង បណ្តាញសង្គមបានបង្ហាញការអបអរនិងសាទរចំពោះសមិទ្ធផលរបស់តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ ។ មិនត្រឹមតែរៀបចំពិធីឡើងគេហដ្ឋានថ្មី បែបសាសនាប៉ុណ្ណាះទេនៅល្ងាចថ្ងៃទី២៣ នេះ បាន មុន្នីល័ក្ខ ក៏នឹងរៀបចំពិធី ជប់លៀងផងដែរ ។
បើតាមការរៀបចំតុបតែងលំអរឆាកគេសន្និដ្ឋានពិធីឡើង គេហដ្ឋានថ្មីរបស់តារាចម្រៀងរូបនេះពិតជារៀបចំអធិកអធមមិនធម្មតាឡើយ ។
គេហដ្ឋានថ្មីរបស់ បាន មុន្នីល័ក្ខ មានទីតាំងនៅភូមិស្វាយធំ ឃុំបឹងរាំង សុ្រកកំរៀងខេត្តបាត់ដំបង តែយ៉ាងណាតារាចម្រៀងរូបស្រស់ម្នាក់នេះមិនបាន បញ្ជាក់ពីទឹកប្រាក់ដែលខ្លួនបានសាងសង់ផ្ទះថ្មីនេះឡើយ ។ បើតាមប្រភពជិត ដិតជាមួយតារាស្រីរូបនេះបានឱ្យដឹងថា បាន មុន្នីល័ក្ខ បានអញ្ជើញមិត្តភក្តិក្នុង និងក្រៅសិល្បៈចូលរួមនៅក្នុងកម្មវិធីរបស់ខ្លួនផងដែរ ។
បាន មុន្នីល័ក្ខ ក៏ជា តារាចម្រៀងដែលមានប្រជាប្រិយភាពនៅក្នុងចំណោមមិត្តភក្តិដែលចូលប្រឡូកដំណាលរូបនាង។យ៉ាងណាមិញក្រោយពីកា្លយជាតារាចម្រៀងនៅក្នុងផលិតកម្មថោន បាន មុន្នីល័ក្ខ ក៏មានឱកាសថតរឿងឱ្យទូរទស្សន៍ថោនដោយគ្រង តំណែងជាតួឯកជាមួយតារាចម្រៀងលោក ម៉ៅ ហាជី ៕








