សង្គម
អាម៉ាប៉ាប៉ាញ៉ូស«កោះប៉ែន» ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ដែលមានចំងាយប្រមាណជា ៣គីឡូម៉ែត្រ ពីទីរួមខេត្ត។ នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាមានឆ្នេរខ្សាច់ទន្លេមេគង្គ និងមានដំណាំហូបផ្លែជាច្រើន។ នៅទីនេះ ភ្ញៀវទេសចរអាចទៅលេងទឹកកម្សាន្តតាមឆ្នេរខ្សាច់ និងទិញដំណាំហូបផ្លែ។
ចំណុច សំខាន់ៗក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនដែលអាចធ្វើអោយភ្ញៀវ ទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ម្ហូប, លេងទឹកឬហែលទឹក, ជិះទូក, គយគន់ ថ្ងៃលិច, ទស្សនាឆ្នេរខ្សាច់, ជិះទាទឹក និងចំណុចផ្សេងៗទៀត។
ឆ្នេរកោះប៉ែន ជាតំបន់កំសាន្ត មួយដែលសម្បូរណ៍ទៅដោយបរិយាកាស បរិសុទ្ធ ឆ្នេរខ្សាច់ពណ៌ស ដ៏វែងស្រស់ស្អាត ជាមួយនឹងស្ពានធ្វើឈើឫស្សី ដ៏ស្រស់ត្រកាល សំរាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្ត។ភ្ញៀវទេសចរណ៍ ចូលចិត្តមកកំសាន្ត នៅឆ្នេរកោះប៉ែនរីករាយសប្បាយជាមួយ នឹងការហែល ដើរកំសាន្តលើឆ្នេរ ដេកហាលថ្ងៃ ជិះទូក និង គយគន់ថ្ងៃលិច។
អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ គឺស្ពានប្រដឹសឬស្សី(កោះប៉ែន) ជាកន្លែងទាក់ទាញដ៏ពេញនិយមបំផុត វាត្រូវបានសាងសង់ឡើង ជារៀងរាល់រដូវប្រាំង នៅពេលដែលទឹកទន្លេមេគង្គស្រកចុះរាក់ពេកសម្រាប់សាឡាង។ បន្ទាប់មក នៅដើមរដូវវស្សានីមួយៗ មុនពេលទឹកទន្លេហូរ ស្ពានត្រូវរុះរើដោយដៃ ហើយឫស្សីត្រូវទុកចោល ឬប្រើប្រាស់ឡើងវិញសម្រាប់ការសាងសង់ផ្សេងៗ៕
រូបភាព៖ AWAY