សិល្បៈ
តាគល់រយៈពេលមួយសប្តាហ៍ហើយ បន្ទាប់ពីក្រុមហ៊ុន OPPO ប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ដែលអាចនិយាយបានថា លើកនេះមិនដូចមុនមែនអាចបំបេកកំណត់ត្រាថ្មីលើទីផ្សារស្មាតហ្វូនជាមួយសន្ទុះ Pre-Order ស្មាតហ្វូន Reno8 T 5G និង Reno8 T យ៉ាងច្រើនសន្ធឹកសន្ធាប់។ ឥឡូវក្រឡេកមកមើលថ្ងៃ First Sale Event របស់ស្មាតហ្វូន OPPO Reno8 T Series ថ្ងៃនេះវិញម្តង តើមានអ្វីពិសេសទើបនាំគ្នាសម្រុកអញ្ជើញទៅផ្សារទំនើប AEON មានជ័យ (AEON3) ច្រើនម្ល៉េះ?
ថ្ងៃនេះជាថ្ងៃពិសេសរបស់ OPPO សម្រាប់កម្មវិធី Reno8 T Seies First Sale Event ឃើញថា OPPO បានចែកកាដូ Free រហូតដល់ទៅ 600 កាដូទៅដល់ហ្វេនដែលអញ្ជើញមកផ្ទាល់។ រឹតតែរំភើប និងអស្ចារ្យនៅក្នុងកម្មវិធីនេះក៏ឃើញមានវត្តមានទូតសុច្ឆន្ទៈទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថេណា និង រ៉េត ស៊ូហ្សាណា ព្រមទាំងពិធីករស្រស់សង្ហា ជា វណ្ណរិទ្ធ បានញាំងកម្មវិធីឲ្យមានបរិយកាសសប្បាយរីករាយកក្រើកឆាកតែម្តងជាមួយការសម្តែងពិសេសៗពីទូតសុច្ឆន្ទៈ ការចូលរួមលេងហ្គេម ជាពិសេសហ្វេនៗទទួលបានការចុះហត្ថលេខ មានឱកាសថតរូបសប្បាយៗទុកជាអនុស្សាវរីយ៍ជាមួយទូតសុច្ឆន្ទៈទាំង 3 រូបផងដែរ។ ឱកាសបែបនេះគឺកម្រនឹងមានណាស់!
មនុស្សជាច្រើនឆ្ងល់ខ្លាំងណាស់ថាតើ OPPO Reno8 T Series មានអ្វីអស្ចារ្យទើបបានលក់ដាច់សាហាវខ្លាំងម្ល៉េះ? ហើយហេតុអ្វីបានជាគេនាំគ្នាជជែកពី OPPO Reno8 T Series ច្រើនម្លឹង?
សម្រាប់ OPPO Reno8 T 5G ជាសមាជិក Reno ដំបូងគេដែលបំពាក់អេក្រង់កោងគែមទំនើបទាន់សម័យ អេក្រង់ប្រភេទនេះភាគច្រើនមានតែនៅលើកំពូលស្មាតហ្វូនថ្លៃៗតែប៉ុណ្ណោះ។ អេក្រង់ Reno8 T 5G មានទំហំ 6.7” 3D Curved AMOLED Display មានគែមលើក្រោមរួមខ្លីបំផុតត្រឹមតែ 2.32mm ដែលធ្វើឲ្យផ្ទៃបង្ហាញរបស់អេក្រង់បានធំទូលាយរហូតដល់ទៅ 93% បើធៀបអេក្រង់ទាំងមូល។ លើសពីនេះ អេក្រង់ Reno8 T 5G មានកម្រិតទឹកពណ៌ច្បាស់ដិតដល់ទៅ 10Bit ជាមួយកម្រិតល្បឿន Refresh Rate 120Hz ដែលធ្វើឲ្យរាល់ការបង្ហាញចេញពីផ្ទៃអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មីនេះមានគុណភាពច្បាស់ដិត ស្រទន់ត្រជាក់ភ្នែកបែបធម្មជាតិពិតៗជាមួយការបញ្ជាអូសកម្មវិធីបានដោយរលូន។ OPPO Reno8 T 5G បំពាក់ថាមពលថ្ម 4800mAh អាចប្រើប្រាស់កម្មវិធីធ្ងន់ៗរហូតដល់ជាង 7 ម៉ោង និងអាចប្រើប្រាស់ទូទៅបានពេញមួយថ្ងៃយ៉ាងស្រួលតែម្តង ឯការលេងហ្គេមយូរក៏មិនងាយឡើងកម្តៅដែរ ហើយការសាកបញ្ចូលថ្មវិញគឺបំពាក់នូវបច្ចេកវិទ្យា 67W SUPERVOOC អាចសាកពី 0 ទៅ 100% ចំណាយពេលត្រឹមតែ 44 នាទីតែប៉ុណ្ណោះ។
បើនិយាយពីសមត្ថភាពកម្លាំងម៉ាស៊ីន Reno8 T 5G បំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 695 5G ដែលមាន RAM 8GB ព្រមទាំងអាចបើកនូវមុខងារ RAM Expansion 8GB បន្ថែមទៀតធ្វើឲ្យការបើកកម្មវិធីច្រើនលែងជាបញ្ហា ចំណែកឯ ROM 128GB អាចផ្ទុកវីដេអូ រូបភាព ហ្គេមធំៗបានច្រើនមិនងាយអស់ទំហំផ្ទុក។ អ្វីដែលរឹតតែអស្ចារ្យគឺវាបានអាប់ដេតកាមេរ៉ា Portrait ខ្នាតធំទំហំ 108MP និងជាលើកដំបូងបំពាក់នៅលើត្រកូល Reno Series ដែលវាមានសមត្ថភាពអាចឲ្យអ្នកថតរូបភាពបានយ៉ាងច្បាស់ និងអាចកាត់យកប្លង់ណាមួយក្នុងរូបយកមកច្នៃប្រឌិតបន្ថែមជាមួយគុណភាពខ្ពស់ដូចគ្នា។ សម្រាប់មុខងារថតរូបនៅពេលយប់ OPPO ក៏មិនចោលដែរជាមួយមុខងារ Night Mode ដែលវាជំនួយច្រើនមែនទែននៅពេលយប់ក្នុងការទទួលបានពន្លឺគ្រប់គ្រាន់ ចំណែកមុខងារ Bokeh Flare Portrait ក៏មិនណយដែរ គឺវាកាត់ព្រាល Background បានស្អាតនិងចេញគ្រាប់ពន្លឺតូចៗដូច DSLR ចំណែកមួយគ្រាប់ទៀតជាលេន Micro សម្រាប់ការថតរូបល្អិតៗដែលយើងពិបាកនឹងមើលឃើញដោយភ្នែកទទេ។ ដោយឡែកសម្រាប់កាមេរ៉ា Selfie មានទំហំ 32MP ដែលវាមានសមត្ថភាពអាចផ្តិតយករូបភាពបានស្អាតខ្លាំង ដោយវាមានជំនួយពី AI Beauty ។ រឹតតែទាក់ទាញ រឹតតែ Sexy រូបរាងថ្មីដែលផ្តល់នូវអារម្មណ៍ងាយស្រូលចាប់កាន់ដោយដៃម្ឋាងជាមួយនឹងកម្រាស់ 7.7mm និងមានទម្ងន់ 172g ជាមួយនឹងជម្រើស 2 ពណ៌គឺ ពណ៌ខ្មៅដែល OPPO ដាក់ឈ្មោះឲ្យថាជា Midnight Black និងមួយទៀតគឺពណ៌មាសដែល OPPO ដាក់ឈ្មោះឲ្យថា Sunrise Gold ។
សម្រាប់ Reno8 T (4G) ដែលវាមានរូបរាងស្រដៀងទៅនឹង Reno8 T 5G ដែលខ្នងក្រោយរចនាដោយស្បែកមើលទៅពិតជាប្រណីតមែនទែន។ អេក្រង់ Reno8 T ធំមានទំហំ 6.43Inch AMOLED Display ក្នុងកម្រិតរូបភាព Full HD+ វាបង្ហាញរូបភាពបានស្អាត និងបំពាក់មកជាមួយលេនទម្លុះអេក្រង់ដែលមានទំហំ 32MP ដែលជាប្រភេទសេនស័រ RGBW ដូចនឹង Reno8 T 5G និងមានកាមេរ៉ាក្រោយទំហំ 100MP ដែលផ្តិតរូបភាពបានច្បាស់ខ្លាំងមែនទែនជាមួយព័ត៌មានលម្អិត។ ហើយការថតរូបនៅពេលយប់ ក៏មិនធម្មតាដែលមាន Bokeh Flare Portrait ធ្វើការបានល្អដូចគ្នា។ បន្ថែមពីនេះ Reno8 T បានបំពាក់ថាមពលថ្មធំ 5000mAh ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W SUPERVOOC។
មានលក់ហើយ! ស្មាតហ្វូនស៊េរីថ្មី OPPO Reno8 5G តម្លៃ $399 | OPPO Reno8 T តម្លៃ $349 លោកអ្នកអាចរកទិញបានចាប់ពីថ្ងៃទី 25 កុម្ភៈ 2023 តទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកញ្ចប់កាដូរួមមាន៖
▪️ បណ្ណធានា1ឆ្នាំ និងសេវាថែទាំ
▪️ កាដូពិសេស តម្លៃ $28
▪️ ស៊ីមស្មាតលេខធម្មតា មានភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ ព័ត៌មាននៃការបើកស៊ីមស្មាត៖ ចំពោះអតិថិជនដែលកក់ទុកទាំងអស់ អាចអញ្ជើញទៅទទួលទូរស័ព្ទនៅតាមបណ្តាហាងដែលលោកអ្នកបានធ្វើការកក់ទុក និងអាចចាប់ផ្តើមបើកស៊ីមស្មាតលេខពិសេស (Bronze) តាមបណ្តា Smart Shop គ្រប់ទីកន្លែង ចាប់ពីថ្ងៃទី 25 កុម្ភៈ ដល់ 03 មីនា 2023 ។ ករណីបើកក្រោយថ្ងៃកំណត់នឹងផ្តល់ជូនស៊ីមស្មាតលេខធម្មតាជំនួសវិញ។សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ៕