សង្គម
អាម៉ាប៉ាប៉ាញ៉ូសមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីថ្មីៗនេះបានឃើញរូបភាពរបស់ កក្កដា សោភ័ណ្ឌ ចូលហាងកែសម្ជស្សក្នុងស្រុកមួយដែលបានអះអាងថានឹងកែប្រែខ្លួនឱ្យក្លាយជាមនុស្សស្រី ១០០ភាគរយ។ មិនតែប៉ុណ្ណោះបេក្ខភាពMiss Queen Cambodia 2023 រូបនេះក៏សូមការ ជូនពរពីសំណាក់មហាជនផងដែរ ។
គេចាំបានថាអន្ទិត កក្កដា សោភ័ណ្ឌ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ក្រោយពីបានលេចមុខនៅក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ជាលក្ខណៈអន្តរជាតិមួយនេះ តែយ៉ាងណាក៏មានមហាជនមួយចំនួនបានជូនពរនិងលើកទឹកចិត្តដល់ កក្កដា សោភ័ណ្ឌ តែ ក៏មានអ្នកខ្លះបានរិះ.គន់នឹងវា.យប្រ.ហារចំពោះរូបភាពខាងក្រៅរបស់គេផងដែរ ។
តែថ្មីៗនេះ កក្កដា សោភ័ណ្ឌ ដែលអ្នកគាំទ្រមួយភាគធំស្គាល់រហស្សនាមថាជាកូនកណ្តុរតូចនោះបាន បង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងហាងកែសម្ជស្សមួយដោយភ្ជាប់នូវសំណេរថា«នេះជារូបកាយមនុស្សប្រុសចុងក្រោយហើយរបស់ខ្ញុំ See you soon រាងកាយមនុស្សស្រី100%»។
ដ្បិតបានពោលពាក្យបែបនេះជាសាធារណៈក្តី តែ កក្កដា សោភ័ណ្ឌ មិនបានប្រាប់ពីចំណុច ដែលខ្លួនបានកែនោះទេដោយបញ្ជាក់ថាសុំលាក់សិន ។ តែយ៉ាងណាមានបង្ហើបថា កក្កដា សោភ័ណ្ឌ បានសម្រេចបំពេញក្តីស្រមៃរបស់ខ្លួនគឺកែដើមទ្រូង និងធ្វើឱ្យរូបរាងតូចស្រឡូន ជាពិសេសក្បាលពោះតែម្តង ។ប៉ុន្តែសម្រាប់ការកែប្រដាប់ភេ.ទឬបែបណានោះគេមិនច្បាស់ នោះឡើយ ។
ការសម្រេចចិត្តកែដើមទ្រូងរបស់ កក្កដា សោភ័ណ្ឌ ក៏បានធ្វើឱ្យអ្នកគាំទ្រមួយ ចំនួនលើកទឹកចិត្តផងដែរ ។ ខណៈពេលនេះបេក្ខភាពMiss Queen Cambodia 2023 រូបនេះ ក៏ទទួលបានការមើលថែពីសំណាក់គូស្នេហ៍ជាពិសេសផងដែរ ។ រង់ចាំមើលទាំងអស់គ្នា ក្រោយកែបន្ថែមដើមទ្រូងតើសម្រស់របស់ កក្កដា សោភ័ណ្ឌ ប្រែប្រួលប្លែកបែបណា៕