សិល្បៈ
តាគល់ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងល្បីល្បាញឈរក្នុងលំដាប់ជួរមុខ តែប៉ុន្មាន ឆ្នាំចុងក្រោយនេះតារាចម្រៀង មាស សុខសោភា ហាក់មិនសូវមានសកម្មភាពសិល្បៈខ្លាំង ដូចមុនហើយបទចម្រៀងរបស់អ្នកនាងទៀតសោតក៏មិនសូវផ្ទុះខ្លាំងដែរ ។ ប៉ុន្តែយ៉ាងណាថ្មីៗ នេះ មាស សុខសោភា បានសម្ពោធផលិតផលរក្សាសម្រស់មួយដែលធ្វើឱ្យគេសន្និដ្ឋានថា នេះជាមូលហេតុដែលកំពូលតារាចម្រៀងរូបនេះមិនសូវរវីរវល់នឹងអាជីពចម្រៀងដូចមុន ។
ថ្មីៗនេះ មាស សុខសោភា បានធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្របានសម្តែងការភ្ញាក់ផ្អើល ក្រោយពីបានបើកសម្ពោធផលិតផលរក្សាសម្រស់ផ្ទាល់ខ្លួនមួយដែលអ្នកនាងបានអះអាងថា ជាការខិតខំប្រឹងប្រែងប្រមាណជាមួយឆ្នាំកន្លងមកទម្រាំសម្រេចបានលទ្ធផលមួយនេះ។
ខុសពីមិត្តភក្តិចូលប្រឡូកដំណាលគ្នា មាស សុខសោភា ហាក់ងាកមកបុកទីផ្សារជំនួញច្រើនជាង អាជីពសិល្បៈ។យ៉ាងណាមិញថ្មីៗនេះនាងក៏មានផលិតផលរក្សាសម្រស់ផ្ទាល់ខ្លួនដែលបាន បើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ២៦ម្សិលមិញនេះ ។
ទោះជាមានវ័យច្រើនបន្តិចក្តី តែពីមួយថ្ងៃទៅមួយថ្ងៃ មាស សុខសោភា កាន់តែមានសម្រស់ ស្អាតហើយរូបរាងក៏តូចស្រឡូនហើយកាន់តែទាក់ទាញនៅពេលនាងតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់សិចស៊ីឃើញហើយលាន់មាត់គ្រប់គ្នា ។
អ្នកគាំទ្រភាគច្រើនសរសើរពីការប៉ិន ប្រសព្វនៅក្នុងការថែរក្សារាងរបស់ មាស សុខសោភា ដែលកាន់តែស្អាតនិងសិចស៊ី បើទោះ អ្នកនាងមានវ័យច្រើនក្តី ។ តារាចម្រៀង មាស សុខសោភា ទទួលបានការសរសើរច្រើនជាង ការរិះ.គន់នៅពេលនាងលេងខ្លួនសិ.ចស៊ីចូលរួមនៅក្នុងកម្មវិធីនានា៕