សង្គម
អាម៉ាប៉ាប៉ាញ៉ូសកំពង់ឆ្នាំង៖ ក្នុងរយៈពេល៥ និង២១នាទី សត្វក្ងោកត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ មកដល់ផ្ទះម្ចាស់ក្ងោកវិញហើយ នៅឯភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង នាវេលាម៉ោង ៥៖៣៣នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ក្រោយពីទទួលបានសត្វក្ងោករបស់ខ្លួនវិញ ម្ចាស់ក្ងោក និងក្រុមគ្រួសារមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាដែលបានជួយដល់ពួកគាត់។