សង្គម
អាម៉ាប៉ាប៉ាញ៉ូសពេលនេះអតីតតារាសម្តែងម្នាក់ទៀតហើយដែលមានងារជាលោកជំទាវក្រោយពីស្វាមីត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងឋានន្តរស័ក្តិថ្នាក់«ឧត្តមសេនីយ៍ត្រី»។ ជាមួយនឹងការបើកបង្ហា ញពីឋានន្តរស័ក្តិរបស់ស្វាមីជាសាធារណៈបែបនេះបានធ្វើឱ្យមហាជន ជាពិសេសមិត្តភក្តិក្នុង និងក្រៅសិល្បៈរបស់អតីតតារាសម្តែងរូបនេះមានការជូនពរគ្រប់គ្នា ។
អ្នកគាំទ្រពិតជាបានជ្រាបខ្លះៗហើយថា សូ លីហ្សា ត្រូវបានគេចាត់ទុកជាអតីតសិល្បកា រិនីម្នាក់ដែលមានសំណាងព្រោះអ្នកនាងទទួលបានក្តីស្រឡាញ់ពីសំណាក់ស្វាមីយ៉ាងគាប់ចិត្តហើយបើក្រឡេកមើលជិវភាពរស់នៅក៏ហាយសូរដូចអភិជនថែមទៀតផង ។ ជារឿយៗអ្នក នាងតែងទទួលបានកាដូជារថយន្តស៊េរីខ្ពស់និងផ្ទះវីឡាស្កឹមស្កៃតម្លៃខ្ទង់លានពីសំណាក់ ស្វាមីទៀតផង។
ថ្មីៗនេះស្វាមីរបស់អតីតតារាសម្តែងសាច់សខ្ចីរូបនេះទើបទទួលការតែងតាំងឋានន្តរស័ក្តិថ្នាក់«ឧត្តមសេនីយ៍ត្រី»ដែលធ្វើឱ្យអ្នកនាងក្លាយជាលោកជំទាវជាស្វ័យប្រវត្តិតែម្តង ។
សព្វថ្ងៃ សូ លីហ្សា កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមីនិងកូនដ៏គួរឱ្យស្រឡាញ់ ចំនួនពីរនាក់។បើទោះមានកូនៗហើយក្តីតែសម្រស់របស់អតីតតារាសម្តែងរូបនេះនៅតែស្រស់ សោភាហើយការរៀបចំខ្លួននៅក្នុងការចូលរួមកម្មវិធីនានាក៏មានភាពថ្លៃថ្នូនិងទាក់ភ្នែកមិនធម្មតាដែរ ។ មានការបង្ហើបថាមូលហេតុ សូលីហ្សា ទទួលក្តីស្រឡាញ់ខ្លាំងបែបនេះពីស្វាមី ដោយសារអ្នកនាងជាមនុស្សពូកែ និងប៉ិនប្រសព្វផ្នែកវិជា្ជធ្វើម្ហូបជាខ្លាំង ៕