សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរលើហ្វេសប៊ុកនៅយប់ថ្ងៃទី ១១ ខែកុម្ភៈនេះថា ដើម្បីបញ្ចប់នូវការភាន់ច្រឡំឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុVOD មិនត្រឹមតែលើហ៊ុន ម៉ាណែតប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូល លើការគ្រប់គ្រងថវិការជាតិខ្ញុំសូមចែក រំលែកនូវរបៀបគ្រប់គ្រងថវិការនិយាយ ជារួមនិងនិយាយដោយឡែកលើការផ្តល់ ជំនួយចំពោះប្រទេសទួរគី។
ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធ បញ្ជាចំណាយក្រោមច្បាប់ថវិការជាតិ ដែលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុគឺជា នាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធឬមកលូកលាន់កិច្ចការ នេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ ថវិការផ្តល់ជូន។ សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់ ទីមួយគឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុន ព្រឹកថ្ងៃ៨កុម្ភះម៉ោង6.56នាទី។ បញ្ញាខ្ញុំឲ្យប្រកាស់១០មុឺនដុល្លារម៉ោង 7.12នាទីនិងបញ្ជូនសំណេរទាំងពីរជូន ឯកឧត្តមអូន ពន្ធមុនីរត្ឋ័ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង7.18នៅព្រឹកថ្ងៃ ៨កុម្ភះ២០២៣ដូចគ្នា។
តើការចោទលើហ៊ុន ម៉ាណែតជាការវាយ ប្រហារខាងនយោបាយឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈ រយៈពេល៧២ម៉ោងដោយសូមទោស រាជរដ្ឋាភិបាលផងនិងសូមទោសហ៊ុន ម៉ាណែតផង។ ក្រសួងព័ត៌មានត្រូវធ្វើការជាមួយVOD ព្រមជាមួយគ្នាឯកឧត្តមគី តិចប្រធាន មេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យ បណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេ មិនព្រមសូមទោស។ យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិង ត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធរបស់ អ្នកមានព្រំដែនជាមួយសិទ្ធរបស់អ្នកដទៃ)។
មិត្តភក្រ័បរទេសឬសង្គមសុីវឹលមុនបញ្ចេញមតិសូមស្រាវ ជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិង អង្គច្បាប់។ ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿន របស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ ១៤មករា២០២៣កន្លងទៅគឺ(អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)៕