សង្គម
អាម៉ាប៉ាប៉ាញ៉ូសត្រឹមតែមួយយប់សោះ កីឡាករគុនខ្មែរ២រូប បានផ្ដួ.លគូប្រកួតកីឡាករបរទេសដោយមិនឱ្យចប់ទឹក ផ្ទុះការគាំទ្រពេញលើបណ្ដាញសង្គម ដែលក្នុងនោះរួមមានកីឡាករ ធឿន ធារ៉ា និងកីឡាករ ព្រំ សំណាង។
កីឡាករ ធឿន ធារ៉ា ប៉ះ ធីអាហ្គោ កីឡាករប្រេស៊ីល កម្មវិធីប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី2ពីខេត្តស្វាយរៀង បានប្រើកែងពិ.ឃា.ដព្រះខ័នពុះសិលា ទៅលើ ធីអាហ្គោ កីឡាករប្រេស៊ីល ធ្វើឱ្យបែ..កក្បាលហូ.រឈា...មមិនឈប់ នៅចុងទឹកទី៤ អាជ្ញាកណ្ដាលមិនបន្តឱ្យប្រកួតបន្តនៅទឹកទី០៥ ធ្វើឱ្យលទ្ធផលឈ្នះបានទៅលើកីឡាករគុនខ្មែរ ធារ៉ា ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ IPCC Kun Khmer World Campions។
សម្រាប់កីឡាករ ព្រំ សំណាង ដែលទើបទទួលបានខ្សែក្រវ៉ាត់ពីសង្វៀន Thai Fight ថ្មីនេះ មកប៉ះជាមួយកីឡាករថៃស៊ីង នុម នៅបន្ទាយចាស់ (A3) អ្នកលឿង ខេត្តព្រៃវែង ត្រឹមតែទឹកទី១សោះ អាជ្ញាកណ្ដាលរាប់កីឡាករថៃ២ដង ហើយនៅទឹកទី២ កីឡាករថៃ ទ្រាំមិនបាននឹងទម្ងន់កណ្ដាប់ដៃព្រំ សំណាង ជាច្រើនលែងបាន ក៏ដួ...លស.ន្ល..ប់នៅទឹកទី២តែម្ដង ធ្វើឱ្យកីឡាករធឿន ធារ៉ា ទទួលបានជ័យជម្នះត្រឹមទឹកទី២នេះតែម្ដង។
ក្រោយពីឃើញលទ្ធផលជ័យជន្នះដ៏អស្ចារ្យនេះ មហាជនអ្នកគាំទ្រវិស័យគុនខ្មែរ កាន់តែមានមោទកភាពចំពោះកីឡារខ្មែរ ព្រមទាំងបានចូលរួមឧបត្ថម្ភលើកទឹកចិត្តយ៉ាងច្រើនកុះករផងដែរ ចំពោះកីឡាករ។