header ads

Sponsor

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ការទុកពេលវេលា៧២ម៉ោងឲ្យស្ថាប័នព័ត៌មាន VOD ដើម្បីធ្វើការសុំទោសជាសាធារណៈ គឺជាពេលវេលាលើសពីគ្រប់គ្រាន់ សម្តេចបានបន្ថែមថា តើចង់ឲ្យសម្តេចទុកពេល ឬបិទវិទ្យុនេះចោលតែម្តង ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងតាមរយៈការឆ្លើយតប Comment លើ Facebook ជាមួយអតីតបុគ្គលិកសារព័ត៌មាន VOD ឈ្មោះ «Min Pov»។

លោក Min Pov បានសរសេរថា «វីអូឌី ជាស្ថាប័នសំខាន់មួយក្នុងការផ្តល់ព័ត៌មាន ហើយក៏ជួយរដ្ឋាភិបាលអោយដឹងបន្ថែមជ្រុងមួយទៀតនៃសង្គមដែរ។ បើសង្ស័យមានការយល់ច្រឡំគួរអង្គុយតុជុំគ្នាជជែកគ្នាសិនទៅ មិនគួរឈានដល់កំណត់ម៉ោងអោយសុំទោសចឹងទេ ពូ»។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបវិញថា៖ «ខ្ញុំទុកពេលឲ្យ៧២ម៉ោង វាលើសពីគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការដែលរួមបញ្ចូលទាំងធ្វើការ ជាមួយក្រសួងព័ត៌មាន ដែលនោះជាការអង្គុយជុំគ្នាដូចលោកចង់បានហើយ។ តើលោកចេះអាននិងយល់ខ្លឹមសារនេះទេ? ឬមួយលោកចង់ឲ្យខ្ញុំចេញបញ្ជាទៅក្រសួងព័ត៌មានដើម្បីដកអាជ្ញាបណ្ណបញ្ឈប់ការផ្សព្វផ្សាយនូវវិទ្យនេះក្នុងប៉ុន្មានម៉ោងខាងមុខនេះ? សូមលោកឆ្លើយតបជាមួយសំណួរ ខ្ញុំតើទុកពេលជូនឬបិទវិទ្យុចោលតែម្តង»។

បន្ថែមលើសពីនេះ សម្ដេចបានសម្រេចជាថ្មី គឺដាក់ឱសានវាទត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣កុម្ភៈ ពោលគឺរយៈពេល៧២ម៉ោង មកត្រឹម២៤ម៉ោង ដើម្បីឱ្យ VOD សុំទោស បើមិនដូច្នោះទេ គឺលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយ៖ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា៖

«មុននេះបន្តិចខ្ញុំបានឆ្លើយតបជាមួយឈ្មោះ Min Povទាក់ទងដល់វិទ្យុVODដូចមាន ខ្លឹមសារជូនភ្ជាប់មកជាមួយ។ ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភះ ២០២៣វិញ។ ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ័បញ្ចប់ការផ្សាយរបស់ វិទ្យុVODត្រឹមម៉ោង10.00នាទីថ្ងៃទី១៣ កុម្ភះ២០២៣ស្អែកនេះក្នុងករណីដែលពួក គេមិនបានធ្វើការសូមទោស។ ដំបៅមិនឈឺកុំយកឈើចាក់។បើគង់តែពួក គេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួក គេ។ ស្អែកនេះឯកឧត្តមប៊ិន ឈិននឹងត្រូវធ្វើជា នាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឲ្យបាន ព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវម៉ែន សំអននឹងទស្សនកិច្ចនៅ ឡាវជាមួយគ្នា៕»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post