សិល្បៈ
តាគល់ក្រោយទទួលបានការលើកទឹកចិត្តពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈរួមទាំងមហាជននៅក្នុងបណ្តាសង្គមជាច្រើននោះពេលនេះតារាសម្តែង សឿ សុធារ៉ា ក៏បានធូរស្រាលពីជំងឺផ្លូវចិត្ត ជ្រើនហើយសុខភាពក៏ល្អប្រសើរជាងមុនដែរ ។ ខណៈអ្វីៗត្រឡប់ដូចដើមនោះតារាសម្តែង រូបនេះចាប់ផ្តើមត្អូញត្អែរពីជីវិតស្នេហាដោយលើកឡើងថាតើបុរសណានឹងព្រមសាងវាសនាជាមួយនោះបើធ្លាក់ខ្ឡួនក្របែបនេះ។
បើទោះមិនទាន់ទទួលបានការងារសិល្បៈដូចអ្វីដែលខ្លួនចង់បានក៏ពិតមែន តែ សឿ សុធារ៉ា ហាក់មានការប្រសើរជាងមុន ទាំងស្មារតី និងសុខភាពហើយអ្វីដែលសំខាន់នាងក៏ធូរស្រាល ផ្នែកជីវភាពដោយទទួលបានផ្ទះមួយខ្នងជាប្រភេទកូនវីឡាពីសំណាក់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញ្ញារិទ្ធ ទៀតផង ។
ស្របពេលអ្វីៗចាប់ផ្តើមប្រសើរបន្តិចនោះ សឿ សុធារ៉ា ក៏បានបង្ហាញអារម្មណ៍សោកសៅជាមួយនឹងរឿងស្នេហាថា«បេះដូងខ្ញុំឆ្លើយថាចង់មានកូនប្រាំ នាក់តែឥឡូវទើបតែបានកូនពីរនាក់សោះមានឈ្មោះថាជានារីមានជីវិតស្នេហាបែកបាក់ទៅ ហើយហើយធ្លាក់ខ្លួនក្រទៀត, តើបុរសណាគេព្រមមកសាងវាសនាជាមួយនោះ»។
ការលើកឡើងជាចំហរបស់ សឿ សុធារ៉ា បែបនេះបានធ្វើឱ្យមហាជនជាអ្នកនៅក្នុងបណ្តាញ សង្គមបានផ្តល់កម្លាំងចិត្តនិងចូលរួមបញ្ចេញមតិថា «យើងនៅមានកូនពីរហើយនឹងឪពុកទៀត មើលថែកូនៗបានល្អគេនឹងមានអនាគតយើងនឹងរស់ដោយសារកូននោះទើបជាម្តាយដ៏ល្អ»
«កុំខ្វល់បងមានកូនពីរនាក់ហើយទៅថ្ងៃក្រោយបងនឹងមានកូនប្រសារពីរនាក់បន្ថែមទៀតហើយមានចៅៗនោះជីវិតនឹងកាន់តែមានភាពកក់ក្តៅ»«កុំគិតច្រើនបងមានកូន២នាក់ស្រីមួយ ប្រុសមួយបែបនេះល្អហើយ »«កុំខ្វល់អាយដលថ្ងៃណាមួយអាចជួបមនុស្សល្អហើយ»៕