សង្គម
អាម៉ាប៉ាប៉ាញ៉ូសមានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះអតីតតារាសម្តែង វ៉ាង ស្រីណូ បានប្រកាសជា សាធារណៈថានាងនឹងយកកូនទៅតាមបំណងរបស់លោក់ឪពុកដែលបានចែកឋានទៅបើទោះខ្លួនមានឬមិនមានស្វាមីក៏ដោយ ។
រហូតមកដល់ពេលនេះអតីតារាសម្តែងដែលមានសម្រស់ស្រស់សោភា និងសិចស៊ី វ៉ាង ស្រីណូ នៅតែបន្តរស់ ក្នុងជីវិតនៅលីវយ៉ាងមានក្តីសុខហាក់ពុំរវីរវល់ជាមួយនឹងការរៀបការ ឡើយ។ ខណៈតារាដែលចូលប្រឡូកសិល្បៈស្របាលៗរូបនាងខ្លះមានស្វាមី និងមានកូន ប្រលែងលេងអស់ទៅហើយ។
ប៉ុន្តែយ៉ាងណាថ្មីៗនេះ វ៉ាង ស្រីណូ បានធ្វើឱ្យមហាជនមាន ការភ្ញាក់ផ្អើលក្រោយឃើញនាងប្រកាសនៅក្នុងកិច្ចសម្ភាសជាមួយស្ថាប័នព័ត៌មានមួយថាខ្លួននឹងសម្រេចចិត្តយកកូននៅក្នុងឆ្នាំ២០២៤ខាងមុខនេះឱ្យបានទៅតាមបណ្តាំរបស់លោកឪពុក បើទោះខ្លួនមានស្វាមីឬមិនមានស្វាមីក្តី ។
មិនតែប៉ុណ្ណាះ វ៉ាង ស្រីណូ ថែមទាំងបែរបន់សុំឱ្យលោកឪពុកជួយឱ្យនាងមានកូនស្រីដូច ប្រាថ្នាទៀតផង។មិនមានអ្វីលំបាកទេសម្រាប់សម័យទំនើបនាពេលបច្ចុប្បន្ននេះឱ្យតែមាន ប្រាក់គេអាចយកកូនបានដោយមិនមានស្វាមី។ជាក់ស្តែងកន្លងមកគេបានឃើញស្រាប់ហើយ តាមរយៈគូស្នេហ៍ភេទដូចគ្នាដែលពួកគេអាចមានកូនតាមប្រាថ្នាគ្រាន់តែចំណាយថវិកាច្រើនបន្តិច ។ ការយកកូនតាមរបៀបនេះគេអាចធ្វើនៅ ក្នុងស្រុកឬប្រទេសជិតខាង។
មូលហេតុដែល វ៉ាង ស្រីណូ លើកឡើងបែបនេះដោយសារកាលនៅមានជីវិតឪពុករបស់នាង តែមានបំណងចង់ឱ្យនាងរៀបការមានស្វាមីដូចគេឯង តែធ្វើម៉ែចបើពេលនេះនាងមិនទាន់ បានជួបបុរសដែលខ្លួនពេញចិត្តនៅឡើយ ។
ប៉ុន្តែអតីតតារាសិចស៊ីរូបនេះហាក់មិនខ្វាយខ្វល់ អ្វីឡើយព្រោះសព្វថ្ងៃនាងកំពុងរស់នៅយ៉ាងរីករាយក្នុងជីវិតហាយសូរជាមួយអ្នកម្តាយនិងប្អូន ប្រុស វ៉ាង ជីងជុង ដែលផ្តល់ក្តីស្រឡាញ់នឹងយល់ចិត្តដែលធ្វើឱ្យនាងជាបងស្រីមានការកក់ ក្តៅ និងមានក្តីសុខជាខ្លាំង ៕