សង្គម
អាម៉ាប៉ាប៉ាញ៉ូសឈានចូលក្នុងឆ្នាំ ២០២៣នេះតារាចម្រៀង គង់ ចាន់រដ្ឋា កាន់តែមានហាងឆេងនិងមានសកម្ម ភាពថ្មីៗនៅក្នុងសង្គមសិល្បៈជាហូរហែរ ។ យ៉ាងណាមិញក្រៅពីតារាចម្រៀងពេលនេះ គង់ ចាន់រដ្ឋា ក៏មានឱកាសបានចូលរួមថតរឿងភាគខ្នាតធំរបស់ផលិតកម្មហង្សមាស «អប្សរា មហាអង្គរ»ផងដែរ។ អ្វីដែលកត់សម្គាល់ការងារសិល្បៈកាន់តែរលូន តែបើក្រឡេកមើលជីវិត ស្នេហា គង់ ចាន់រដ្ឋា ហាក់មិនខ្វាយខ្វល់ក្នុងការដឹកដៃគូស្នេហ៍ចូលរោងជ័យនោះទេ ។
បើទោះធ្លាប់ចូលរួមសម្តែងរឿងជាច្រើនក្តី តែសម្រាប់រឿងបុរាណ គង់ ចាន់រដ្ឋា ទើបសម្តែង ជាលើកដំបូងប៉ុណ្ណាះដែលធ្វើឱ្យនាងមានអារម្មណ៍រំភើបខ្លាំងព្រោះបានចូលរួមសម្តែងជាមួយ តារាល្បីៗថ្មីចាស់ជាច្រើន ។ អ្វីដែលកត់សម្គាល់មិនមែនជារឿងងាយស្រួលទេពេលនេះ គង់ ចាន់រដ្ឋា បានប្រឹងប្រែងក្នុងការហាត់សមរបាំអប្សរាថែមទៀតផង តែយ៉ាងណាស្រីស្អាតរូបនេះ ប្រាប់ថាមិនមានអ្វីជាការលំបាកសម្រាប់នាងឡើយ ។
២០២៣ ចាត់ទុកជាឆ្នាំហេងសម្រាប់តារាចម្រៀង គង់ ចាន់រដ្ឋា ព្រោះក្រៅពីទទួលបានការ គាំទ្រពីសំណាក់មិត្តយុវវ័យហើយនាងនៅមានឱកាសបានចូលរួមថតរឿងភាគបុរាណខ្នាតធំ របស់ទូរទស្សន៍ហង្សមាសទៀតផង ។មិនត្រឹមអាជីពសិល្បៈរីកចម្រើនប៉ុណ្ណាះទេ សូម្បី ស្នេហារបស់ស្រីស្អាតរូបនេះក៏មានភាពផ្អែមល្ហែមដែរ ។
ប៉ុន្តែយ៉ាងណារហូតមកដល់ពេល នេះ គង់ ចាន់រដ្ឋា ហាក់គ្មានគម្រោងដឹកដៃគូស្នេហ៍ជាលោកប៉ូលីសរូបសង្ហានៅក្នុងក្រុម ចម្រៀង Twin boy លោក ស៊ិន សុភា រៀបការឡើយ បើទោះទំនាក់ទំនងពួកគេជ្រាលជ្រៅ រាប់ឆ្នាំទៅហើយក្តី ។ ទាក់ទងជាមួយរឿងនេះ ម្ចាស់បទ»មូសខាំ»ប្រាប់ថា សព្វថ្ងៃនាងមិនទាន់ មានពេលវេលាគ្រប់គ្រាន់តែ សម្រាប់រឿងរៀបការតាមប្រពៃណីនាងនិងគូស្នេហ៍មិនរំលង ឡើយ៕