
សិល្បៈ
ក្រៅពីអាជីពជាពិធីការិនី ស្រីស្អាត ជីជី ក៏មានមុខរបរបន្ទាប់បន្សំគឺលក់លៀសហាលដែល មើលទៅកំប៉ិកកំប៉ុកនឹងកម្រឃើញសិល្បករការិនីរូបណាចាប់មុខរបរមួយនេះ។ប៉ុន្តែយ៉ាងណាថ្មីៗនេះ ជីជី បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខណៈនាងបានទទួលជោគជ័យនឹង ឈាន ទៅបើកសាខាទីពីរជាបន្តទៀតនៅខេត្តសៀមរាបទៀតផង ។
មានឈ្មោះបោះសំឡេងនៅក្នុងអាជីពសិល្បៈ ប៉ុន្តែពិធីការិនី ជីជី បែរជាចាប់មុខរបរលក់ លៀសហាល បន្ថែម តែពីមួយថ្ងៃទៅមួយថ្ងៃមុខរបរមួយនេះទទួលបានការចាប់អារម្មណ៍និង គាំទ្រពីសំណាក់អតិថិជនជាច្រើន ។ ជាក់ស្តែងថ្មីៗនេះស្រីស្អាតរូបរាតូចស្រឡូនរូបនេះថែម ទាំងពង្រីកសាខាទីពីររបស់ខ្លួននៅទឹកដីខេត្តសៀមរាបថែមទៀត។
ក្នុងនោះក៏មានការសរសើរ ដល់ពិធីការិនី ជីជី ដែលចេះរកនឹកមុខរបរមើលទៅសាមញ្ញៗចំណាយដើមទុន តិច តែទទួល បានលទ្ធផលគាប់ប្រសើរ ។ មិនតែប៉ុណ្ណាះក៏មានការបង្ហើបថាមើលឃើញរបរមួយនេះកូច តាចទេ តែសំខាន់ប្រាក់ចំណេញមិនធម្មតាបើមិនដូច្នេះមិនមែន ជីជី បើកសាខាជាបន្ត បន្ទាប់នោះដែរ ។
ជីជី ត្រូវបានគេចាត់ទុកជាពិធីការិនីប្រចាំទូរទស្សន៍ស៊ីធីអិនដែលមានទាំងសម្រស់និង សមត្ថ ភាពហើយមួយរយៈមុន ស្រីស្អាតរូបនេះក៏បានធ្វើឱ្យបុរសៗខកចិត្តមិនស្ទើរឡើយក្រោយនាង បានបង្ហាញភាពកៀកកើយនឹងសារភាពថាស្រឡាញ់ភេទដូចគ្នា ។ តែក្រោយមក ជីជី បាន និយាយថានេះគ្រាន់ជាការសម្តែងពុំមែនជារឿងពិតឡើយ ។ ជីជី ជាប្អូនស្រីរបស់អតីតពិធី ការិនី ពេជ្រ សេរីរ័ត្ន៕








