header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រុមជំនាញរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WWF បានចុះធ្វើជំរឿនសត្វផ្សោតទន្លេមេគង្គ ហើយបានប្រទះកូនផ្សោតថ្មី ដែលទើបនឹងកើតនៅកន្លែងអភិរក្សអ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន្លង់កាំពី ត្រង់ចំណុចគោលខ្ពស់ ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការអបអរសាទរពីផ្សោតមួយហ្វូងដែលមានចំនួនប្រមាណពី៧ទៅ៨ក្បាល។

តាមការសន្និដ្ឋានរបស់ក្រុមជំនាញបានបង្ហាញថា កូនផ្សោតថ្មីនេះទើបនឹងកើតនៅថ្ងៃទី២៧ ឬ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានទម្ងន់ពី៩ទៅ១០គីឡូក្រាម ប្រវែង១ម៉ែត្រ និងមានសុខភាពល្អ។ កំណើតកូនផ្សោតថ្មីមួយក្បាលនេះ ស្របពេលនឹងការទទួលបាននូវអនុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រឹត្យថ្មី លេខ៤៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការបង្កើតតំបន់គ្របគ្រងសត្វផ្សោតទន្លេមេគង្គ អនុម័តដោយប្រមុខរាជរដ្ឋាភិបាល សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន។

សូមបញ្ជាក់ជូនថា តាមប្រភព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីឆ្មាំទន្លេ និងអ្នករត់ទូកដ បានឱ្យដឹងថា មានកូនផ្សោតផ្សេង០១ក្បាលទៀត បានកើតនៅដើមខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែក្រុមការងារជំនាញពុំអាចថតរូបបាន។ ការទទួលបានកូនផ្សោតថ្មីនេះ គឺជាការខិតខំប្រឹងប្រែងការពាររួមគ្នារវាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ 

សម្រាប់ការងារចំពោះមុខ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តពង្រឹងការងារល្បាត អប់រំផ្សព្វផ្សាយ និងផ្លាស់ប្តូរមុខរបររបស់ប្រជានេសាទដែលប្រកបរបរនេសាទដោយមង ឬសន្ទូចរនងនៅក្នុងតំបន់ផ្សោតរស់នៅ ទៅប្រកបមុខរបរថ្មី ព្រោះឧបករ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណ៍នេសាទទាំងពីប្រភេទនេះបានបង្កឱ្យផ្សោតស្លាប់ជាបន្តបន្ទាប់។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post