
សិល្បៈ
ប៉ូលិសចរាចរផ្លូវជាតិលេខ៣ ចំណុចខាងមុខបុរីពិភពថ្មី២ ស្ដីថាឱ្យអ្នកកាសែត និងគំ.រា.មវា.យខ្នោះទៀតផង ដោយចោ.ទថាបានថតគោលដៅអនុវត្តន៍ច្បា.ប់ តែក្រោយឆែកមិនឃើញមានអ្វីមិនប្រក្រតី ក៏អនុញ្ញាតឱ្យត្រឡប់មកវិញ។ នេះបើតាមការបញ្ជាក់ពីលោក គិរី អ្នកយកព័ត៌មានអង្គភាព Question Cam ក្នុងនោះលោកបានបញ្ជាក់ដំណើររឿងឱ្យដឹងទាំងស្រុងថា៖
«ប៉ូលិសផ្លូវជាតិលេខ៣ហួសហេតុលោកអើយ ខ្ញុំជិះម៉ូតូមកយ៉ាងព្រងើយ បែរជាឃា ត់ហើយចោ ទថតពួកគាត់។ ប៉ូលិសម្នាក់នោះមាឌធំឌាំងៗ ស្តីថាផាំងៗមិនចេះអៀនមាត់ ចោ ទថាខ្ញុំលួ ចថតក្រុមនុវត្តន៍ ចុងក្រោយទៀតគាត់គំ រា មវា យខ្នោ-ះ។»
«រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ រូបខ្ញុំផ្ទាល់ជាអ្នកសារព័ត៌មានបានជិះម៉ូតូឌ្រីម សេ១២៥ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខបី ក្នុងគោលបំណងថតផ្លា កស ញ្ញាច រា ចរ ណ៍ចាប់ពីចំណុចវិទ្យាល័យពងទឹក ឡើងមកភ្នំពេញ ព្រោះដ្បិតកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋបានខ្សឹបប្រាប់ខ្វេសស្សិនខេមថា ម ន្ត្រីច រា ច រណ៍បានដាក់គោលដៅអនុវត្តន៍ច្បា ប់ចាប់ល្បឿ នខុសប្រ ក្រ តីនៅលើផ្លូវជាតិលេខបី។ ដោយពលរដ្ឋរូបនោះអះអាងច្បាស់ៗថាមន្ត្រីអនុវត្តច្បា ប់បានដាក់គោលដៅចា ប់ល្បឿ ននៅត្រង់ចន្លោះគីឡូម៉ែត្រ១៦ ១៧ ខាងមុខបុរីពិភពថ្មី ចំណុចបង្គោលបង្ហាញផ្លាកសញ្ញាចរាចរណ៍បន្ថយល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង ដែលគាត់ចាត់ទុកថា ក្រុមមន្ត្រីទាំងនោះអនុវត្តន៍ច្បា ប់ខុសប្រក្រ តី ព្រោះដាក់កា មេ រ៉ាចា ប់ល្បឿ នត្រង់ផ្លាកសញ្ញាបន្ថយល្បឿន៤០គីឡូម៉ែត្រតែម្តង
ជាហេតុធ្វើឱ្យអ្នកដំណើរបន្ថយល្បឿនមិនទាន់ ហើយត្រូវកាមេ រ៉ា ចាប់បាន។ នៅថ្ងៃ ខែឆ្នាំ ដដែល ពលរដ្ឋរូបនោះបានស្ម័គ្រចិត្តធ្វើបទសម្ភាសន៍ជាមួយខ្វេស្សិនខេម និងបានផ្ញើវីដេអូឱ្យក្រុមការងារយើងតាមរយៈសារអេឡិចត្រូវនិចទៀតផង ក្នុងគោលបំណងស្នើសុំឱ្យចេញផ្សាយនូវរូបភាពដែលគាត់យល់ថាខុសប្រក្រតីនោះ។ ប៉ុន្តែនៅថ្ងៃទី១នោះ ដោយស្តាប់ហើយហាក់មិនសូវសមហេតុផលខ្ញុំជាអ្នកឆ្លើយឆ្លងទូរសព្ទជាមួយពលរដ្ឋផ្ទាល់បានប្រាប់ថាមិនទាន់អាចផ្សាយជូនបានទេ ដោយខ្ញុំប្រាប់ថាខ្ញុំនឹងបញ្ចូនក្រុមការងារទៅមើលផ្លា កស ញ្ញាច រា ចរណ៍នៅតាមផ្លូវជាតិលេខបីនោះ តើពិតជាខុសប្រក្រតីមែនឬអត់?
រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ដោយចង់បានភាពច្បាស់លាស់ ថាតើពលរដ្ឋជាអ្នកយល់ច្រ ឡំទៅលើគោលដៅអនុវត្តន៍ច្បា ប់ ឬមន្ត្រីដាក់គោលដៅអនុវត្តន៍ច្បា ប់ខុសប្រក្រតីដូចការលើកឡើងមែន ខ្ញុំផ្ទាល់បានសម្រេចជិះម៉ូតូឌ្រីមពណ៌ខ្មៅ នាវេលាម៉ោងខ្ទង់បីនៅលើផ្លូវជាតិលេខបី និងចាប់ផ្តើមថតផ្លាកសញ្ញាចរាចរណ៍ចាប់ពីចំណុចខាងមុខវិទ្យាល័យពងទឹកឡើងមកភ្នំពេញ ដោយថតផ្លាកសញ្ញាចរាចរណ៍ជាបន្តបន្ទាប់ រហូតមកដល់ផ្លាកសញ្ញាបន្ថយល្បឿន៤០គីឡូម៉ែត្រ និងផ្លាកសិស្សដើរឆ្លងផ្លូវជាចំណុចថតចុងក្រោយ។
មួយរំពេចពេលជិះម៉ូតូយឺតៗទៅដល់ខាងមុខបុរីពិភពថ្មី២ផ្លូវជាតិលេខបីស្រាប់តែប្រទះគោលដៅអនុវត្តន៍ច្បា ប់ ពេលនោះមន្ត្រីចរាចរណ៍មួយរូបបានឃា ត់ម៉ូតូរបស់ខ្ញុំនឹងបានចោ ទថាខ្ញុំលួ ចថតពួកគាត់ ព្រមទាំងដកទូរសព្ទរបស់ខ្ញុំឆែកមើលវីដេអូ និងបានដេញឱ្យទៅជួបមេរបស់គេនៅលើសួនច្បាររបស់បុរី ភ្លាមនោះគ្រាន់តែដើរទៅដល់ លោកមេដ៏អស្ចារ្យម្នាក់នោះមិនបានសួរនាំអីទេ ស្រាប់តែស្តីឱ្យខ្ញុំផាំងៗថា "មានបានស្តាប់ឯកឧត្តមខៀវ កាញ្ញារិទ្ធ និយាយទេ ដោយលោកប៉ូលិសនិយាយបែបនេះប្រមាណជាពីរដង"
ពេលគាត់សួរខ្ញុំបែបទទឹងទិសដូច្នឹង ខ្ញុំក៏សួរតបវិញថាតើស្តាប់រឿងអ្វី ភ្លាមៗមន្ត្រីដែលសំញ៉ែងខ្លួនជាមេរូបនោះបាននិយាយទៀតថា មិនអនុញ្ញាតឱ្យថតគោលដៅសមត្ថកិច្ចអនុវត្តន៍ច្បាប់ឡើយ សម្តីនេះគេនិយាយក្នុងគោលបំណងចោ ទថាខ្ញុំថតគោលដៅដែលពួកគេអនុវត្តន៍ច្បា ប់ ដោយប្រើសម្តីបែបមិនស្រែកខ្លាំងតែទម្រង់គំ រា មកំ ហែ ង។
ឮសម្តីដូច្នោះខ្ញុំក៏តបទាំងហួសចិត្តវិញថាខ្ញុំមិនបានថតពួកគាត់ទេ ខណៈដែលទូរសព្ទរបស់ខ្ញុំនៅលើបាតដៃប៉ូលិសម្នាក់ទៀតកំពុងមើល និងស្តាប់វីដេអូដែលខ្ញុំបានថតកន្លែងផ្សេងៗបន្តបន្ទាប់មកតាំងពីដើម ដោយរកមិនឃើញកំហុសសោះឡើយ។ ពេលនោះពួកយើងបានជជែកគ្នាមួយសន្ទុះ ខណៈមន្ត្រីសំញ៉ែងខ្លួនជាមេរូបនោះចោ ទថាខ្ញុំមកធ្វើបែបនេះដើម្បីចង់បានឡាច ចង់បានស៊ែរ បន្ទាប់មកទៀតគេទាមទារលុ បវីដេអូរបស់ខ្ញុំ តែមិនអាចលុបបានឡើយ ព្រោះខ្ញុំមិនអនុញ្ញាត។ ចុងក្រោយគេព្យាយាមនិយាយបែបបង្ខំឱ្យខ្ញុំទទួលកំហុសទាំងដែលខ្ញុំមិនបានប្រព្រឹត្តិខុស និងបញ្ជាឱ្យខ្ញុំដោះម៉ាសចេញដើម្បីមើលមុខតែខ្ញុំមិនព្រម "ភ្លាមនោះគេក៏និយាយគំរាមថានឹងសុំគោលការណ៍ចាប់វា យខ្នោ-ះខ្ញុំ" ខ្ញុំក៏តបវិញទៀតថាឱ្យសុំគោលការមកចុះ ហេតុអ្វីត្រូវវ៉ៃខ្នោ-ះខ្ញុំ តើខ្ញុំបានធ្វើអ្វីខុស?
បន្ទាប់មកទៀតប៉ូ-លិ-សមាឌធំដែលមានឬកពារមិនល្អរូបនោះបានទាញទូរសព្ទនិយាយសុំគោលការណ៍ ស្របពេលជាមួយគ្នាប៉ូលិសម្នាក់ទៀតដែលឈរក្បែរគ្នាបាននិយាយថាស្គាល់សំឡេងរបស់ខ្ញុំហើយ គឺជាអ្នកនិយាយព័ត៌មានរឿង ប៉ូ-លិ-សចរា-ចរណ៍ ស្រ-វឹ-ងហើយបើកបរ ជិះម៉ូតូគ្រវីរ៉េរ៉ បិះបុ-គគូ-ទឡា-នកាមេរីពណ៌ស។ ក្នុងពេលជាមួយគ្នានេះដែរ លោកប៉ូលិសដែលបានគំ-រា-មវា-យខ្នោះខ្ញុំនោះស្រាប់តែប្តូរចិត្តមួយរំពេចឱ្យខ្ញុំចេញទៅ ពេលនោះខ្ញុំដើរឡើងម៉ូតូពាក់មួកសុវត្ថិភាពបម្រុងជិះចេញ ប៉ូ-លិ-សចរាចរណ៍ម្នាក់ដែលថាស្គាល់សំឡេងរបស់ខ្ញុំនោះបានសុំថតរូប តែត្រូវខ្ញុំបដិសេធមិនឱ្យថត ដោយហេតុផលខ្ញុំមិនមែនជាអ្នកទោសរបស់ពួកគាត់ឡើយ ហើយខ្ញុំក៏ជិះម៉ូតូយឺតៗចេញមកបាត់ទៅ។
ខ្ញុំជិះម៉ូតូបណ្តើគិតហួសចិត្តបណ្តើ ម្តេចបានជាមន្ត្រីមួយចំនួននេះមិនស្គាល់ពីតួនាទីពិតប្រាកដយ៉ាងដូច្នេះ អាងខ្លួនជាមន្ត្រីប្រើអំណាចបំ-ពា-នសិ-ទ្ធិពលរដ្ឋជាបន្តបន្ទាប់ នេះឬមន្ត្រីបម្រើរាស្ត្រ? បញ្ជាក់កំហុសរបស់ខ្ញុំនៅពេលនោះមានតែ១ប៉ុណ្ណោះគឺជិះម៉ូតូកាន់ទូរសព្ទ ដែលខ្ញុំចាំបាច់ត្រូវតែកាន់ដើម្បីថតផ្លាកសញ្ញាចរាចរណ៍តាមផ្លូវនោះ។
ហើយជុំវិញបញ្ហាដែលពលរដ្ឋស្នើ និងលើកឡើងថាមន្ត្រីអនុវត្តន៍ច្បាប់ចរាចរណ៍នៅគោលដៅនោះ អនុវត្តន៍ខុសប្រក្រតីខ្ញុំសូមមិននិយាយអ្វីទាំងអស់ទុកសិទ្ធិជូនពលរដ្ឋដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ចំណុចនោះវិនិច្ឆ័យតាមការគួរទៅចុះ។»
ជុំវិញទៅនឹងរឿងនេះ អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីមន្ត្រីអនុវត្តច្បាប់ចរាចរណ៍គោលដៅខាងលើបាននៅឡើយ អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕







