សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយចាកចេញទៅរស់នៅសហរដ្ឋអាមេរិកប្រមាណជាងពីរឆ្នាំ ពេលនេះតារាចម្រៀង មាស សាលី បាននាំភរិយារូបស្រស់សិចស៊ីមកលេងស្រុកកំណើតដែលធ្វើឱ្យហ្វេន ហ្វេន មានការ នឹករឮកដល់រូបលោកជាខ្លាំង ។ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនចង់ឱ្យតារាចម្រៀងរូបនេះ ឡើងច្រៀងនៅតាមឆាកតន្រ្តីនៃស្ថានីយទូរទស្សន៍នានាផងដែរ ។
គ្រាន់តែមកដល់ស្រុកខ្មែរភ្លាមលោក មាស សាលី បាននាំភរិយាទៅកម្សាន្តនៅតាមតំបន់ នានាទាំងក្នុងក្រុងភ្នំពេញនិងតំបន់ទេសចរណ៍នៅតាមបណ្តារខេត្ត ។ ប៉ុន្តែយ៉ាងណាលោក មិនទាន់បង្ហាញវត្តមាននៅតាមឆាកតន្រ្តីនៅឡើយទេ ។ អ្វីដែលចាប់អារម្មណ៍ទោះចេញទៅ រស់នៅអាមេរិកមួយរយៈក្តី តែលោក មាស សាលី នៅតែជាតារាចម្រៀងនៅក្នុងផលិតកម្ម សាន់ដេដដែល ហើយមួយរយៈមុនលោកក៏មានបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្រផងដែរ ។ សម្រាប់ការមកលេងស្រុកខ្មែរពេលនេះគេមិនទាន់ដឹងថាលោកមករយៈពេលប៉ុន្មានខែឡើយ ។
គេចាំបានថាតារាចម្រៀងលោក មាស សាលី បានចាកចេញទៅសហរដ្ឋអាមេរិកកាលពី អំឡុងឆ្នាំ ២០១៩ ពេលជំងឺកូវីដផ្ទុះខ្លាំងហើយលោកក៏បានបន្តរស់នៅទីនោះរហូតដល់បច្ចុ ប្បន្ន។ កាលណោះក៏មានការខ្សឹបខ្សៀវថាលោកចេញទៅរស់នៅទីនោះដោយខុសច្បាប់ តែ យ៉ាងណាម្ចាស់បទ«រំចង់ប្រែពណ៌»រូបនេះបានបង្ហាញរូបភាពជាមួយនារីរូបស្រស់ម្នាក់ជាពលរដ្ឋខ្មែរអាមេរិកក្នុងឈុតពាពាហ៍ពិពាហ៍ដោយបានបញ្ជាក់ថាលោកបានរៀបការរួចរាល់ហើយ ។
អ្វីដែលកត់សម្គាល់ដ្បិតមិនមានសកម្មភាពសិល្បៈនៅក្នុងស្រុកក្តី តែជារឿយៗតារាចម្រៀង រូបនេះតែងបង្ហាញភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រក្នុងស្រុកដោយការបង្ហាញរូបភាពនិងឡាយវីដេអូពីជីវិតរស់នៅរបស់លោកនៅក្នុងទឹកដីអាមេរិក ៕