header ads

Sponsor

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សង្កេតឃើញថាៈ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានឡើងធ្វើបទបង្ហាញជាវាគ្មិនក្នុងសន្និសិទសារព័ត៌មានស្តីពី “ភាពជោគជ័យក្នុងរយៈពេល០៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តតាកែវ” នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ កន្លងមក មានអ្នកលេងបណ្តាញសង្គម Facebook tiktok មួយចំនួនបានកាត់តយករូបភាព និង សម្លេង ដើម្បីវាយប្រហារទៅលើការបកស្រាយនូវខ្លឹមសារករណីគប់កញ្ចក់រថយន្តកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦៖១៥នាទីរសៀល តាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៨-៧៩ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ បណ្តាលឱ្យអ្នកជិៈក្នុងរថយន្តរងរបួសធ្ងន់។ 

តាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានគូសបញ្ជាក់ថាៈ នៅថ្ងៃកើតហេតុខាងលើ មានក្រុមក្មេងទំនើងចំនួន ០២ក្រុម ប្រដាប់ដោយដុំថ្មជិៈម៉ូតូដេញគប់គ្នា ស្របពេលជាមួយគ្នានោះមានរថយន្តមួយគ្រឿងមកដល់ ក៏ត្រូវដុំថ្មនោះ ហើយធ្លុះចូលក្នុងរថយន្ត បណ្តាលឱ្យត្រូវអ្នកអង្គុយក្នុងរថយន្តរងរបួសធ្ងន់។ ការលេីកឡេីងរបស់លោកស្នងការ ក្នុងគោលបំណងបញ្ជាក់ជូនមហាជនឱ្យបានជ្រាបអំពីល្បឿនគប់ និងល្បឿនរថយន្ត 80km/h ទេីបធ្វេីឱ្យដុំថ្មត្រូវចំកញ្ចក់រថយន្តធ្លុះចូលក្នុងរថយន្តតែម្តង (ពីព្រោះនៅចំណុចខាងលេីមានការកំណត់ល្បឿន ក្នុងការបេីកបរ 80km/h )។ 

សូមបញ្ជាក់ជូនថា: ក្រោយកេីតហេតុកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះធ្វេីការស្រាវជ្រាវតាមជំនាញ រហូតដល់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ ក្នុងការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងគ្រួសារជនរងគ្រោះ។ 

ទន្ទឹមនេះដែរ ក្នុងនាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមសំណូមពរដល់អ្នកលេងបណ្តាញសង្គមទាំងអស់ សូមមេត្តារិ:គន់ក្នុងន័យស្ថាបនា កុំរិ:គន់ក្នុងន័យជាន់ពន្លិច(សូមមើលវីដេអូរទាំងស្រុង ជៀសវាងយកចំណុចមួយតូច ខ្លឹមសារមិនគ្រប់ជ្រុងជ្រោយយកមកវិនិច្ឆ័យដោយគ្មានការទំនួលខុសត្រូវ) ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post