header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ជឿជាក់ថាអ្នកគាំទ្រពិតជាដឹងហើយថាតារាសម្តែង ប្រុសខួច បានកែបន្ថែមទម្រង់មុខដែល គិតមកដល់សព្វថ្ងៃប្រមាណជាជិតកន្លះឆ្នាំហើយ តែយ៉ាងណាតារាសម្តែងរូបនេះប្រាប់ថា ទម្រង់មុខរបស់លោកមិនទាន់ស្រស់សង្ហា១០០ភាគរយឡើយ។ អ្វីដែលកត់សម្គាល់មិនមែន លំៗ ទេតារាសម្តែង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រុសខួច បានប្រាប់ថាលោកកែទម្រង់មុខស្ទើរទាំងស្រុងទៅហើយ។

ដ្បិតមហាជនជាច្រើននៅតែសោកស្តាយសម្រស់ធម្មជាតិរបស់តារាសម្តែង ប្រុសខួច ក្តី តែ លោកហាក់មិនចាប់អារម្មណ៍ឬខ្វល់ខ្វាយនោះទេដោយលោកបញ្ជាក់ថារស់នៅដើម្បីបំពេញក្តីសុខខ្លួនឯងមិនមែនដើម្បីអ្នកដទៃឡើយ ។លោកផ្ទាល់ខ្លួនទើបដឹងថាទម្រង់មុខមានចំណុច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ចះខាតត្រង់ណា។

ក្នុងនោះតារាសម្តែងដែលមានស្នាមញញឹមពោរពេញដោយមន្តស្នេហ៍រូបនេះបានសម្រេចកែទម្រង់មុខប្រមាណជា៨០ភាគរយដែលអាចនិយាយថាសម្រស់ផ្ទៃមុខបែប ធម្មជាតិរបស់លោកសេសសល់តិចតួចប៉ុណ្ណោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែយ៉ាងណាលោកពេញចិត្តព្រោះជាបំណងប្រាថ្នារបស់ខ្លួន ហើយពេលនេះទម្រង់មុខរបស់លោកដូចកូនកាត់តែម្តង។ 

បើទោះបីកែទម្រង់មុខស្ទើរទាំងស្រុងក្តី តែ បច្ចុប្បន្នសម្រស់ ប្រុសខួច ពុំទាន់ស្រស់សង្ហា ទាំងស្រុងដោយសារនៅហើមខ្លះៗអាចនិយាយថាទម្រង់មុននឹងកាន់តែប្រែប្រួលនៅពេលការ កែកុនមានរយៈពេល១ឆ្នាំឡើង។ដោយសារសម្រស់មិនទាន់ស្រស់សង្ហាទើប ប្រុសខួច ពុំទាន់ ទទួលការងារសិល្បៈឱ្យបានពេញទំហឹងនៅឡើយទេពោលលោកទទួលខ្លះៗប៉ុណ្ណាះ ។ ដ្បិត មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ក្នុងការចំណាយកែកុនទម្រង់មុខក្តី តែ ប្រុស ខួច បានសម្រេច កែទម្រង់មុខនៅប្រទេសវៀតណាមដោយសារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកយល់ថាប្រទេសនេះមានបច្ចេកវិជ្ជាទំនើ បបន្ទាប់ពីប្រទេសកូរ៉េ ។ 

គួរបញ្ជាក់ថា ប្រុសខួច ក៏ជាតារាសម្តែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លំដាប់ជួរមុខម្នាក់កន្លងមកលោកត្រូវបានមហាជន សរសើរពីទេពកោសល្យនិងមុខមាត់ដ៏ស្រស់សង្ហារបស់លោកពីធម្មជាតិ ប៉ុន្តែយ៉ាងណាតារា សម្តែងរូបនេះបានសម្រេចកែកុនទម្រង់មុខរបស់លោកស្ទើរទាំងស្រុងកាលពីចុងឆ្នាំ ២០២២ កន្លងមកដែលធ្វើឱ្យអ្នកគាំទ្រនិងមិត្តភក្តិមានការភ្ញាក់ផ្អើលហើយខ្លះក៏មានការសោកស្តាយ ចំពោះទម្រង់មុខធម្មជាតិរបស់លោកផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post