យោងតាមការបញ្ជាក់ព័ត៌មានបឋម ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងឱ្យដឹង នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះថា កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យ ជាយុវជនចំនួន ០៤នាក់ ដែលធ្វើសកម្មភាព ដេញវាយគ្នា និងយកដុំថ្មដេញគប់គ្នា យ៉ាងអណាអធិបតេយ្យកាលពីម្សិលមិញនោះ។
សូមជម្រាបជូនថាកាលពីវេលាម៉ោង ១៣:៣១នាទី ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៣ ដោយមានករណីក្មេងទំនើង ០២ក្រុម មានគ្នាប្រហែល ២០នាក់ ជិះម៉ូតូប្រហែល ១០គ្រឿង បានធ្វើសកម្មភាពវាយ និងគប់គ្នា ត្រង់ចំណុចតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៤.៦៥ ស្តិតក្នុង ភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដែលសកម្មភាព ត្រូវបានគេថតបាន រួចផុសបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។