សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយពីភ្ជាប់ពាក្យប្រមាណជាជិត៥ខែពេលនេះស្រីស្អាត ងិន ម៉ារ៉ាឌី ដែលជាអតីតបវរកញ្ញា តំណាងកម្ពុជា Miss Universe Cambodia 2021 បានដឹកដៃគូដណ្តឹងចូលរោងជ័យទៅតាម ប្រពៃណីខ្មែរនៅក្នុងថ្ងៃទី២មេសាខាងមុខនេះ ។ អ្វីដែលចាប់អារម្មណ៍ពេលនេះ ងិន ម៉ារ៉ាឌី ក៏ចាប់ផ្តើមអញ្ជើញភ្ញៀវបណ្តើរៗហើយ ។
ដោយសារពិធីមង្គលការកាន់តែខិតមកដល់នោះពេលនេះ ងិន ម៉ារ៉ាឌី ក៏បានត្រៀមរួចរាល់នូវ ការកក់ហាងនិងសម្អាងការរួចរាល់ ពេលនេះដែរនាងក៏ចាប់ផ្តើមអញ្ជើញភ្ញៀវជាអ្នកសិល្បៈ បានមួយចំនួនហើយ ។ បើតាមគម្រោងពិធីមអ្គលការរបស់អតីត Miss Universe Cambodia 2021រូបនេះនឹងរៀបចំនៅក្នុងថ្ងៃទី ០២មេសាខាងមុខនេះដែលពិធីនឹងរៀបចំសមរម្យទៅតាម កិត្តិយសរបស់ពួកគេទាំងពីរដែលភ្ញៀវមានទាំងអ្នកនៅក្នុងនិងក្រៅសិល្បៈ ។
តែសម្រាប់ភ្ញៀវ ខាងអនាគតស្វាមីមិនសូវមានប៉ុន្មានឡើយដោយសារលោកជាអ្នករស់នៅសហរដ្ឋអាមេរិក ។ អ្វីដែលកត់សម្គាល់គ្រាន់តែឃើញ ងិន ម៉ារ៉ាឌី ដើរ ចែកធៀបភ្លាមមិត្តភក្តិសិល្បៈជាច្រើនបាន សម្តែងការត្រេកអរហើយក៏មានការជូនពរដល់ស្រីស្អាតរូបនេះគ្រប់គ្នា។
បើតាមគម្រោងក្រោយរៀបការរួច ងិន ម៉ារ៉ាឌី នឹងរង់ចាំមួយរយៈទើបចាកចេញទៅរស់នៅ ជាមួយស្វាមីឯទឹកដីអាមេរិក តែយ៉ាងណាអតីត MUC 2021រូបនេះនៅតែបន្តអាជីពសិល្បៈ ប្រសិនបើមានការស្រឡាញ់និងពេញចិត្តចំពោះសមត្ថភាពនាង ។ មួយវិញទៀតអនាគតស្វាមី ក៏មិនបានហាមឃាត់អ្វីដែរ ។ កន្លងមក ងិន ម៉ារ៉ាឌី ក៏ធ្លាប់បានចូលរួមសម្តែងរឿងភាគ ទូរទស្សន៍មួយចំនួនដែរ ។
គួរបញ្ជាក់ថា ងិន ម៉ារ៉ាឌី គឺជាអតីតបវរកញ្ញាដែលទទួលរងការរិះគន់ពីសំណាក់មហាជនជា ច្រើនថារូបនាងមិនស័ក្តិសមនៅក្នុងតំណែងនេះដោយសារមានរូបសម្បតិ្តមិនស្រស់ស្អាត តែដោយសារសមត្ថភាព ងិន ម៉ារ៉ាឌិ ក៏បានយកឈ្នះចិត្តអ្នកគាំទ្រឱ្យស្រឡាញ់និងពេញចិត្ត រូបនាង ។ ចុងក្រោយនេះ ងិន ម៉ារ៉ាឌី កាន់តែមានសម្រស់ស្រស់ផូរផង់ក្រោយនាងទទួល ការវះកាត់ កែច្រមុះឱ្យខ្ពស់ស្រួចកាលពីមួយរយៈមុន៕