សង្គម
អាម៉ាប៉ាប៉ាញ៉ូសតារាសម្តែង ឌី លីណា ប្រញ៉ាប់ហោះមកស្រុកខ្មែរភ្លាមៗក្រោយដឹងដំណឹងថាអ្នកម្តាយ របស់អ្នកនាងមានជំ.ងឺធ្ង.ន់កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ។ អ្វីដែលគួរឱ្យកត់សម្គាល់សម្រាប់ ការមកស្រុកកំណើតលើកនេះ ឌី លីណា ធ្វើដំណើរមកម្នាកឯងមិនបានយកកូនៗមកជាមួយ ឡើយ ។
ឌី លីណា ក៏បានសម្តែងការអរគុណដល់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រដែលបានផ្តល់ជាកម្លាំងចិត្ត និងជូនពរឱ្យអ្នកម្តាយរបស់នាងឆាប់ជាសះស្បើយពីជំងឺ ។ ពេលនេះអ្នកនាងកំពុងធ្វើដំណើរ មកស្រុកខ្មែរដើម្បីមកមើលថែទាំអ្នកម្តាយផងដែរ ។ ក្នុងនោះតារាសម្តែងរូបនេះបានប្រាប់ថា នាងបានធ្វើដំណើរមកម្នាក់ឯងព្រោះមិនចង់យកកូនៗមកខ្លាចពួកគេឈឺព្រោះនៅរដូវនេះនៅ សហរដ្ឋអាមេរិកអាកាសធាតុត្រជាក់។
ឌី លីណា មិនទាន់បានបង្ហើបពីស្ថានភាពអ្នកម្តាយនៅ ឡើយទេ តែនាងរំពឹងថាអ្នកមានគុណនឹងមានសុខភាពប្រសើរនៅក្នុងពេលឆាប់ៗនេះ ។
ឌី លីណា ត្រូវបានគេស្គាល់ថាជាអតីតតារាចម្រៀងនៅក្នុងក្រុមស្រមោចក្រហម ហើយកន្លង មកនាងក៏បានចូលរួមសម្តែងរឿងជាបន្តបន្ទាប់ តែភាគច្រើននាងសម្តែងជាតួកាច ។ បើទោះ មានស្វាមីជាអ្នករស់នៅសហរដ្ឋអាមេរិក តែ ឌី លីណា មិនសូវរស់នៅទីនោះជាប់លាប់ឡើយ ទើបតែចុងក្រោយនេះនាងបានទៅសម្រាលកូនទីបីនៅទីនោះ ។ ទោះមានកូនក្រមុំទន្ទឹមខ្លួន ទៅហើយក្តី តែសម្រស់របស់តារាសម្តែងរូបនេះនៅតែស្រស់ស្អាតមិនប្រែប្រួលពីមុនឡើយ៕