header ads

Sponsor

សិល្បៈ

តាគល់

ក្រោយពេលរាជនីសំឡេងផ្អែម មាស សុខសោភា សម្រេចចាកចេញពីផលិតកម្មរាមធ្វើឱ្យអ្នក គាំទ្រមួយចំនួនចង់ដឹងថាតើតារាចម្រៀងលោក ដួង វីរៈសិទ្ធ នឹងបន្តទៅរកទ្រនំថ្មីឬបែបណា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខណៈដៃគូបានចាកចេញទៅហើយ ។

មិនត្រឹមជាតារាចម្រៀងប៉ុណ្ណាះទេនៅក្នុងផលិតកម្មរាមតារាចម្រៀងលោក ដួង វីរៈសិទ្ធ ក៏ជា អ្នកនិពន្ធ​ទំនុកច្រៀង និងMelody តារាផ្សេងៗពិបាកនឹងធ្វើបានដូចតារារូបនេះ ។កន្លងមក តារារូបសង្ហាម្នាក់នេះក៏ធ្លាប់បាននិពន្ធបទចម្រៀងសម្រាប់រៀមច្បង មាស សុខសោភា ចំនួន ពីរបទដែលមាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចជាបទបទ”ខូចចិត្តច្រើន​ដង”និង​បទ”​ឆ្នេ​អនុ​ស្សា»។

រួមការងារនៅក្នុងទ្រនំ រាមមួយរយៈលោក ដួង វីរៈសិទ្ធ ក៏ធ្លាប់ច្រៀងឆ្លើយឆ្លងជាមួយរៀមច្បង មាស សុខសោភា ដែលមានដូចជាបទ​”បុស្បា ម្ចាស់ស្នេហ៍” ”ព្រួយ​ខ្លាចបាត់បង”និងបទ”ច្រវាដងខ្លី”ជាដើម។ បទ ទាំងនេះក៏ទទួលបានការគាំទ្រពីសំណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ាក់មហាជនដោយមានការលើកឡើងអ្នកទាំងពីរមានសំំឡេងផ្អែមពិរោះស៊ីសង្វាកគ្នាបើទោះពួកគេមានវ័យខុសគ្នាក្តី ។

អ្វីដែលចាប់អារម្មណ៍ខណៈស្ងាត់ៗ មាស សុខសោភា ប្រកាសដកខ្លួនពីផលិតកម្មរាម នោះធ្វើឱ្យមានការលើកឡើងថាតើតារាចម្រៀងសម្បុរស្រអែមស្រស់ ដួង វីរៈសីទ្ធ នៅតែបន្ត ឈរជើងជាមួយផលិតកម្មរាមឬបែបណា?ព្រោះសមត្ថភាពប្រហែលអតីតតារាចម្រៀងប្រចាំ ផលិតកម្ម ដួង វីរៈសិទ្ធ មិនខ្វះផលិតកម្មធំៗចាំត្រងយកឡើយ។អ្វីដែលកត់សម្គាល់ខុស ពីតារាប្រុសដទៃចាប់តាំងពីប្រឡូកក្នុងសិល្បៈច្រើនឆ្នាំមកលោក ដួង វីរៈសិទ្ធ មិនសូវ មានបទឆ្លើយឆ្លងជាមួយដៃគូស្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡើយដូច្នេះមិនមានអ្វីដែលធ្វើឱ្យលោកបារម្ភក្រោយ មាស សុខសោភា ចាកចេញឡើយ។

បើតាមប្រភពស្និទ្ធជាមួយ តារាចម្រៀង ដួង វីរៈសិទ្ធ បានឱ្យដឹងថាមិនមានលេចឮថាតារា ចម្រៀង ដួង វីរៈ សិទ្ធ មានគម្រោងចាកចេញទៅផលិតកម្មណា ឡើយ។ សព្វថ្ងៃលោកកំពុង មមាញឹកនៅក្នុងការចេញច្រៀងនៅតាមកម្មវិធីប្រគំតន្រ្តីទាំងនៅតាមពិធីមង្គលការនិងតាមបណ្តារខេត្តនានា។មួយវិញទៀតពេលនេះលោកកំពុងត្រៀមចេញបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្រនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះទៀតផង។ ប្រភពនោះបានបន្ថែ មទៀតថាបើនិយាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីតម្លៃខ្លួនរបស់លោក ដួង វីរៈ សិទ្ធ វិញក៏ខ្ពស់មិនចាញ់តារាល្បីៗរៀម ច្បងប៉ុន្មានឡើយ ។

បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាពីរឆ្នាំដែលលោក ដួង វីរៈសិទ្ធ ឈេជើងនៅក្នុង ទ្រនំរាម តែយ៉ាងណាទាកទងទៅនឹងការចុះកិច្ចសន្យារយៈពេលប៉ុន្មានឆ្នាំនៅក្នុងទ្រនំមួយនេះ តារាចម្រៀង សំឡេងធ្ងន់រូបនេះសុំមិននិយាយឡើយ ។ គូរបញ្ជាក់ថាដួង វីរៈសិទ្ធ ធ្លាប់ជា អតីតម្ចាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពាន Am A Singer Cambodia រដូវកាលទី១ដែល​បង​ប្អូនប្រុស៣នាក់ សុទ្ធតែជា​តារា​​ចម្រៀងដែលមានដូចជាលោកម៉ម សំនៀង ជាកូនច្បង នឹងរូបលោផ្ទាល់ជាកូនទីពីរប្អូន ពៅ លោកម៉ម ពេជ្ជរិទ្ធ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post