header ads

Sponsor

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេក្តីជូនដំណឹងជាសាធារណៈ ស្តីពី ការប្រកាសស្វែងរកឪពុកម្តាយចិញ្ចឹមក្នុងប្រទេស ឬ អ្នកអាណាព្យាបាលស្របបច្បាប់សម្រាប់អនីតិជន ។

ក្នុងសេចក្ដីជូនដំណឹង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមជម្រាបជូនដំណឹងជាសាធារណៈជូនចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោកលោកស្រី ដែលមានសញ្ជាតិខ្មែរ និងមានទីលំនៅ អចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកុមារ ចំនួន ០៨នាក់ ក្នុងនោះកុមារពិការ ចំនួន ០៤នាក់ និងកុមារស្ថានភាពធម្មតា ចំនួន ០៤នាក់ កំពុងរស់នៅក្នុងមជ្ឈមណ្ឌលទារក និងកុមារជាតិ និងមណ្ឌលបុរីទី១ ក្នុងខេត្តបាត់ដំបង ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រសួង។

ក្នុងករណី សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោកលោកស្រី មានចំណាប់ អារម្មណ៍ និងមានបំណងចង់សុំកូនចិញ្ចឹមក្នុងប្រទេស ក៏ដូចជាចង់ផ្សារភ្ជាប់មនោសញ្ចេតនាជាគ្រួសារចិញ្ចឹម ដោយទឹកចិត្តសប្បុរសធម៌ និងក្តីអាណិតស្រលាញ់ចំពោះកុមារកំព្រាណាម្នាក់ ឬធ្វើជាអ្នកអាណាព្យាបាលស្របច្បាប់ក្នុងប្រទេសចំពោះកុមារកំព្រា ទាំង ០៨នាក់នេះ សូមមេត្តាទំនាក់ទំនងដាក់ពាក្យ ស្នើសុំមកនាយកដ្ឋាន កិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានអាសយដ្ឋានអគារលេខ៧៨៨ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ឬសូមទំនាក់ទំនងតាមលេខទូរស័ព្ទលេខ ០១៥ ៩៧៣ ៥៣៦។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមស្វាគមន៍ជានិច្ចចំពោះសន្តានចិត្ត និងពលីកម្ម ដ៏ថ្លៃថ្លារបស់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដើម្បីឧត្តមប្រយោជន៍ កុមារទាំងនេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post