ជូនដំណឹងបឋមថា ស្ពានវែងនៅអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់បានបាក់នៅវេលាម៉ោង 2:40នាទីរសៀល ថ្ងៃទី ១៧ ខែមីនានេះហើយ យ៉ាងណាក្នុងហេតុការណ៍នេះ មិនមានមនុស្សរងរបួសទេ។
នេះបើតាមការបញ្ជាក់ពីប៉ុស្តិ៍នគរបាល រដ្ឋបាលអូរសោម។
រថយន្តជួបគ្រោះថ្នាក់ខាងលើ យុីយ៉ាន់ដាយ ពណ៌ស ប្រភេទយុីឌុប ដឹកថ្ម របស់ក្រុមហ៊ុនចិន RB ធ្វើស្ពាន ផ្លូវជាតិលេខ១០ថ្មី បើកបរដោយឈ្មោះ វី ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខ កម្មករក្រុមហ៊ុន RB ធ្វើផ្លូវជាតិលេខ១០ថ្មី ខាងលើ ។
តាមអាជ្ញាធរបានឲ្យដឹងថា ផ្លូវ ស្ពាន ចំណុចខាងលើ កសាងដោយក្រុមហ៊ុនចិន RB ហើយចំណុចកើតហេតុ ខាងក្រុមហ៊ុនបានសាងសងស្ពានជិតរួចរាល់ហើយ ក៏ប៉ុន្តែមិនទាន់អនុញ្ញាតិឲ្យធ្វើដំណើរឆ្លងកាត់ តម្រូវឲ្យឆ្លងកាត់ស្ពានដែកចាស់សិន ស្រាប់តែនៅវេលាម៉ោងខាងលើ រថយន្តបែនដឹកថ្ម បើកឆ្លងកាត់ ស្រាប់តែបាក់ កាច់ ក្រឡាប់រថយន្តចូលទឹក តែសំណាងល្អមិនបង្កឲ្យអ្នកណារងរបួស ។
ក្រោយកើតហេតុ ខាងក្រុមហ៊ុនទទួលសិទ្ធធ្វើផ្លូវ ស្ពានខាងលើ យករថយន្តស្ទូចទៅលើកយករថយន្តចេញ ។ ចំណែកចរាចរណ៍ ខាងក្រុមហ៊ុនឲ្យធ្វើដំណើរឆ្លងកាត់ស្ពានថ្មថ្មីវិញ ។ ដោយឡែកស្ពានដែកចាស់ដែលបានបាក់នោះ ខាងក្រុមហ៊ុននឹងធ្វើការរុះរើចេញ ៕