សិល្បៈ
តាគល់ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់ពិធីការិនីរូបរាងស្រឡូន ជីមមី និងគូស្នេហ៍កាន់តែ ស្អិតរមួតនិងស៊ីជម្រៅ តែយ៉ាងណាអ្នកទាំងពីរពុំទាន់គិតគូររៀបការនោះទេ ។ អ្វីដែលចាប់ អារម្មណ៍ថ្មីៗនេះគូស្នេហ៍របស់ ជីមមី បានទម្លាយនូវមូលហេតុមួយចំនួនដែលធ្វើឱ្យលោក ស្រឡាញ់ស្រីស្អាត ជីមមី ខ្លាំងបែបនេះ ។
គូស្នេហ៍អ្នកសិល្បៈមួយគូនេះត្រូវបានអ្នកគាំទ្រសរសើរថាស័ក្តិសមគ្នាខ្លាំងមិនថាសមត្ថភាព រូបសម្រស់ វ័យ ហើយចំណុចពិសេសរបស់អ្នកទាំងពីរគឺមានឈ្មោះដូចគ្នាថែមទៀតផង ។ ជាញយដងគូស្នេហ៍មួយគូនេះតែងចែករំលែកពីភាពផ្អែមល្ហែមនៅក្នុងជីវិតឯកជននៅក្នុងដំណើរកម្សាន្តនៅតាមបណ្តារខេត្តនានាទាំងក្នុងស្រុកនិងក្រៅស្រុកជូនដល់អ្នកគាំទ្រតាម បណ្តាញសង្គម។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះលោក ជីមមី ក៏បានទម្លាយ៥ចំណុចធំៗដែល ធ្វើឱ្យលោកស្រឡាញ់ស្រីស្អាតសាច់ខ្ចី ជីមមី ខ្លាំងថ្នាក់នេះ។
លោក ជីមមី បានរៀបរាប់ថា«ហេតុផលដែលធ្វើឲ្យបងស្រឡាញ់អូន។
1,ពេលជីវិតបងធ្លាក់ដល់សូន្យតែអូននៅតែកាន់ដៃបងជាប់ហើយនៅជាមួយបងគ្រប់ពេលវេលា
2,អូនលើកទឹកចិត្តបងឱ្យបងមានកម្លាំងចិត្តដែលឆ្លងឧបសគ្គទាំងឡាយ
3,អូនជាមនុស្សម្នាក់ដែលបងអាចទុកចិត្តបានគ្រប់រឿងពីព្រោះអូនជាមនុស្សម្នាក់ដែលធ្វើគ្រប់យ៉ាងដើម្បីប្រយោជន៍រួមជាមនុស្សដែលមិនអាត្មានិយមធ្វើដើម្បីអ្នកដទៃច្រើនជាងខ្លួនឯងផងពេលខ្លះ។
4,គ្រប់ពេលដែលបងមានបញ្ហាអូនតែងតែនៅក្បែរបងជានិច្ច
5,អូនជាមនុស្សម្នាក់ដែលរៀបចំជីវិតឲ្យបងដើរឱ្យធ្វើបងរីកចម្រើនបង្រៀនបងគ្រប់យ៉ាងរៀបចំមនុស្សដែលបងត្រូវរាប់អានត្រូវដើរជាមួយអូនជាមនុស្សម្នាក់ដែលស្មូនបងឱ្យក្លាយជាអ្វីដែលបងចង់ក្លាយ។
ជាមួយនឹងសាររបស់លោក ជីមមី បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរពីភាពរ៉ូមែន ទិករបស់អ្នកទាំងពីរហើយក្នុងនោះក៏មានការអន្ទះសារចង់ឃើញអ្នកទាំងពីរចូលរោការតាមប្រពៃណីខ្មែរឆាប់ៗទៀតផង ៕