សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយនិយ័តករអាជីវកម្មចលនវត្ថុ និងបញ្ចាំ ចេញសេចក្ដីជូនដំណឹងបញ្ឈប់សកម្មភាព អាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត លោកស្រី និងស្វាមី ចេញវីដេអូរៀបរាប់ពីការ ចាយលុយ១២លាន ៧សែនដុល្លារ ទិញដី១០០ហិកតា តែអត់បានប្លង់។
និយ័តករអាជីវកម្មចលនវត្ថុ និងបញ្ចាំ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងបញ្ឈប់សកម្មភាព អាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាន្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយពុំមានអាជ្ញាបណ្ណពី ន.អ.ប. ព្រមទាំងកំពុងមានវិ វា ទជាមួយម្ចាស់ជី និងជាមួយអតិថិជនដែលបានទិញផ្ទុ-ះក្នុងគម្រោងទី២៩នេះ។
ហេតុនេះដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងភាគឺពាក់ព័ន្ធ កន្លងមក ន.អ.ប. បានស្នើឱ្យ លោកស្រីនាយកក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្នេត ឯ.ក បញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន
ដែលមានទីតាំងដូចខាងលើជាបន្ទាន់ ដូចជា+ ការសាងសង់ ការលក់ និងការប្រមូលលុយពីអតិថិជនជាបណ្តោះអាសន្នរហូតដល់ ន.អ.ប. សហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមដោះស្រាយវិ វា ទជាមួយម្ចាស់ដីរួចរាល់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងអតិថិជនរបស់គម្រោងទី២៩ខាងលើចូលរួមសហការប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្រោយពីសេចក្ដីជូនដំណឹងនេះ នៅយប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៣នេះ លោកស្រី ម៉ន ដានី និងស្វាយមីបានចេញវីដេអូរៀបរាប់ឱ្យដឹងពីការការចាយលុយ១២លាន និង៧សែនដុល្លារ ដែលថាទិញដី អត់បានប្លង់ ចុងក្រោយអ្នកវិនិយោគប្តីបរទេសសញ្ជាតិខ្មែរដូចខ្ញុំ ត្រូវ រ ងគ្រោ-ះអស់គ្រប់យ៉ាង សូមស្ដាប់ការបកស្រាយ៖