
សិល្បៈ
ក្រោយមានកូនជាចំណងដៃពេលនេះតារាស្រីរូបស្រស់សិ.ចស៊ី អូនផ្កាយ ក៏បានរៀបចំពិធីភ្ជាប់ ពាក្យតាមបែបប្រពៃណីខ្មែរដោយមានចាស់ទុំដឹងឮត្រឹមត្រូវ ។ បើទោះមិនមែនជាពិធីដែល មានលក្ខណៈ អធិកអធម តែមើលទៅពិតជាមានក្តីសុខតែម្តង ។

អូនផ្កាយ ដែលមានឈ្មោះថា ហាស់ ឌីជូលីន បានបង្ហាញរូបភាពជាច្រើននៅក្នុងថ្ងៃពិសេស របស់ខ្លួនដោយមានការចូលរួមពីសំណាក់ចាស់ទុំដោយបញ្ជាក់ខ្លីថា «ថ្ងៃពិសេស»។ ដ្បិតជា ពិធីសាមញ្ញតែមើលទៅពិតជាមានភាពរីករាយដោយក្នុងនោះគេឃើញមានអ្នកគាំទ្រ ក៏ដូចជា អ្នកលេងនៅក្នុងបណ្តាញសង្គមបានជូនពរដល់ អូនផ្កាយ នៅក្នុងថ្ងៃពិសេសនេះគ្រប់គ្នា ។ ក្រៅពីបង្ហាញការអរគុណ អូន ផ្កាយ មិនបានបញ្ជាក់ថានាងមានគម្រោងរៀបមង្គលការទៀត ឬបែបណាឡើយ ។
អ្វីដែលចាប់អារម្មណ៍ពេលនេះដែរ អូនផ្កាយ ក៏កំពុងមានគភ៌ តែនាងមិនបានបញ្ជាក់ថាមាន រយៈពេលប៉ុន្មានខែនោះឡើយ ។ ដោយគ្រាន់តែប្រកាសថាចាញ់ខ្លាំងរហូតដល់នាងបាន សម្រាកពីការងារសិល្បៈមួយចំនួនទៀតផង ។ អ្វីដែលកត់សម្គាល់គ្រាន់តែ អូនផ្កាយ ប្រកាស ពពោះភ្លាមអ្នកគាំទ្រមិនតិចទេបានបង្ហាញការភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាស្រីស្អាតដែល និយមតែងខ្លួនសិចស៊ីបង្អួតសម្រស់ម្នាក់នេះសុខចិត្តធីបចោលឱកាសមាសប្រាក់បែបនេះ ឡើយ ។

ទោះមិនមែនជាតារាលំដាប់ជួរមុខ តែ អូនផ្កាយ ក៏មានហាងឆេងសិល្បៈមិនធម្មតាដែរ ជាពិសេសការថតផ្សាយពាណិជ្ជកម្មតែម្តង ។ តែអ្វីដែលគួរឱ្យអាណិតតារារូបនេះបែរជាជំពប់ រឿងអាស្រូ.វជាច្រើនក្នុងរយៈពេលប្រឡូកការងារសិល្បៈនេះ៕








