
សង្គម
មួយឈុតរបស់អ្នកច្នៃម៉ូដលោក ឯម រៀម ពិតជាកក្រើកពេញបណ្តាញសង្គមពោលមានការ រិះ.គន់កក្រើកខ្លាំងតែម្តង។ តែយ៉ាងណាក្នុងនោះក៏មានការលើកទឹកចិត្ត ដល់អ្នកច្នៃម៉ូឌរូបនេះ ផងដែរ។ក្នុងនោះដែរលោក ឯម រៀម ក៏បាននិយាយពីមូលហេតុដែល លោកជ្រើសយក ឈុតមួយនេះមកស្លៀកក្នុងកម្មវិធីដ៏ធំមួយនេះ ។

មិនមានអ្វីចម្លែកទេជារៀងរាល់លើកការស្លៀកពាក់ចូលរួមនៅក្នុងកម្មវិធីនានារបស់លោក ឯម រៀម តែងទទួលបានការរិះ.គន់ច្រើនជាងសរសើរ។ប៉ុន្តែយ៉ាងណាលោកនៅតែបន្តការច្នៃម៉ូដ បែបសិ.ចស៊ីដូចនេះជាធម្មតា ។ យ៉ាងណាមិញលោក ឯម រៀម បាននិយាយថាមូលហេតុ ដែលសម្រេចយកឈុតនេះមកស្លៀកដោយសារគិតថាកម្មវិធីធំបែបនេះភាគច្រើនសិល្បការិនី ជ្រើសយកការស្លៀកវែងអូសដីដូច្នេះដើម្បីកុំឱ្យជាន់គេលោកច្នៃម៉ូដបែបនេះឃើញថាអស់ ក្រណាត់តិចផងដែរ។
មួយវិញទៀតម៉ូដនេះលោកក៏បានស្លៀកខោស្វិតខាងក្នុងមិនបានស្រា..តនោះទេ ។ ម៉ូដនេះមិនខុសពីការស្លៀកពាក់របស់បុរសៗនាសម័យបុរាណគ្រាន់តែថាច្នៃបែបសម័យប៉ុណ្ណាះ។
ទោះទទួលរងការរិះ.កន់ តែលោក ឯម រៀម មិនបានបា.ក់ទឹ.កចិត្តនោះទេលោកនៅតែបន្តការងារនេះធម្មតាហើយលោកក៏បានច្នៃម៉ូដប្លែកៗត្រៀមចូលក្នុងកម្មវិធីមួយចំនួនជាហូរហែ តែលោកគឺមិនដឹងថាទទួលរងការរិះ.គន់ឬបែបណាទៀតឡើយ ។ សព្វថ្ងៃលោក ឯម រៀម ក៏ជា សាស្រ្តាចារ្យផ្នែកគំនូរនៅសាលាឯកជនកូរ៉េមួយផងដែរ ៕







