សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយកូនស្រីច្បងតារាសម្តែង កែវ ឡាវិញ រៀបការរួចអ្នកស្រី កែវ កល្យាណ ដែលជាអតីត តារាសម្តែងសម័យទសវត្សឆ្នាំ ៨០ បានបង្ហាញអារម្មណ៍រីករាយលែងខ្វល់ខ្វាយដូចមុន ។ ជាក់ស្តែងពេលនេះអ្នកស្រីបានចេញទៅដើរលំហែរជាលក្ខណៈឯកជននៅទឹកដីអាមេរិកយ៉ាង ស៊ីវិល័យផងដែរ។
គេចាំថាទោះបីមិនប្រឡូកក្នុងអាជីពសិល្បៈដូចអតីតមិត្តរួមជំនាន់ក៏ពិតមែន តែអ្នកស្រី កែវ កល្បាណ បានជ្រោមជ្រែងនឹងលើកទឹកចិត្តកូនស្រីឱ្យដើរតាមគន្លងមកដូចអ្នកស្រីដែលពេលនេះតារាសម្តែងវ័យក្មេង កែវ ឡាវិញ ក៏កំពុងមានប្រជាប្រិយភាពនៅក្នុងអាជីពសិល្បៈដោយ ក្តោបបានតំណែងជាតួធំៗជាបន្តបន្ទាប់។ អ្វីដែលកត់សម្គាល់ក្រោយទុកដាក់កូនស្រីច្បង កែវ ឡាវិញ ឱ្យមានគ្រួសារមកអ្នកស្រី កែវ កល្យាណ ហាក់ធូរចិត្តជាងមុនដោយអ្នកស្រីបានចាយ ជីវិតឯកជនរបស់ខ្លួនយ៉ាងមានក្តីសុខ ។
ពេលនេះដែរអ្នកស្រី កែវ កល្យាណ ក៏បានធ្វើដំណើរទៅសហរដ្ឋអាមេរិកជាលក្ខណៈឯកជន ដែលមានការបង្ហើបថាការដើរកម្សាន្តលើកនេះអតីតតារាសម្តែងរូបនេះក៏មានគម្រោងជួបជុំជា មួយអតីតមិត្តភក្តិរួមជំនាន់ដែលបានសម្តែងជាមួយគ្នាដែលសព្វថ្ងៃកំពុងរស់នៅសហរដ្ឋអាមេរិកទៀតផង ។
ជាមួយនឹងដំណើរចាកចេញទៅសហរដ្ឋអាមេរិករបស់អ្នកស្រី កែវ កល្យាណ ក៏ទទួលបានការជូនពរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ។តែយ៉ាងណាអ្នកស្រីមិន បានបញ្ជាក់ថាទៅទីនោះរយៈពេលប៉ុន្មានខែឡើយ។ អ្វីដែលចាប់អារម្មណ៍មានវ័យជាង ៥០ឆ្នាំ នឹងមានកូនប្រសារទៅហើយក្តី តែសម្រស់របស់អតីតតារាសម្តែងរូបនេះនៅតែផូរផង់មិនថម ថយទៅតាមវ័យនោះទេ៕