header ads

Sponsor

សិល្បៈ

តាគល់

ទោះពេលនេះកំពុងព្យាបាលជំងឺរលាកសរសៃមុខនៅប្រទេសថៃក្តី តែតារាសម្តែង សាយ សៀ រ៉ា នៅតែមានគម្រោងចេញទៅសម្តែងនៅប្រទេសបារាំងនិងអាល្លឺម៉ង់នៅចុងខែនេះមិនប្រែ ប្រួលឡើយ។លោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីសំណាក់ពុកម៉ែបងប្អូនខ្មែរដែលរស់ នៅទីនោះ។

ខណៈជិតចេញទៅសម្តែងនៅប្រទេសប៉ែកអឺរ៉ុបនៅចុងខែនេះស្រាប់តែតារាសម្តែង សាយ សៀ រ៉ា មានជំងឺរលាកសរសៃមុខ ដែលធ្វើឱ្យលោកវៀចមាត់ហើយមុខខាងស្តាំក៏មិនអាច ញាក់បានទៀតផង សូម្បីតែលោកញ៉ាំបាយនឹងទឹកក៏ត្រូវហូរមកដែរ ។ ដោយសារមូលហេតុ នេះទើបលោកសម្រេចចេញមកព្យាបាលនៅប្រទេសថៃភ្លាមៗតែម្តង ។ អ្វីដែលគួរឱ្យអាណិត ការធ្វើដំណើរមកព្យាបាលនេះគឺលោកមកតែម្នាក់ឯងប៉ុណ្ណាះ ។

ប៉ុន្តែយ៉ាងណាពេលនេះ អាការៈជំងឺរបស់លោកបានធូរស្រាលហើយផ្ទៃមុខក៏បានវិលមកសភាពធម្មតាវិញដែរ។បើតាមការលើកឡើងរបស់លោក សាយ សៀរ៉ា បានឱ្យដឹងថា លោកនឹងត្រឡប់មកស្រុកខ្មែរវិញ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ការលើកឡើងរបស់លោកបែបនេះបានធ្វើឱ្យមហាជធូរ ចិត្តគ្រប់គ្នា។

តារាសម្តែង សាយ សៀរ៉ា បានបង្ហាញការអរគុណដល់មិត្តភក្តិក្នុងនិងក្រៅសិល្បៈក៏ដូចជា មហាជនដែលបានព្រួយបារម្ភដល់សុខភាពក៏ដូចជាជូនពរដល់រូបលោកជាបន្តបន្ទាប់។ ប៉ុន្តែ ពេលនេះលោកធូរស្បើយហើយ ។ ទោះបីជាកំពុងព្យាបាលជំងឺនៅប្រទេសជិតខាងក្តី តែ លោក សាយ សៀរ៉ា នៅតែអះអាងថាលោកនៅតែចេញទៅសម្តែងនៅប្រទេសបារាំង និងអាល្លឺម៉ង់នៅថ្ងៃទី ២៨ខាងមុខនេះជាធម្មតាដែលតាមគម្រោងលោកចេញទៅសម្តែងនៅ ប្រទេសទាំងពីរនេះចំនួនបួនសប្តាហ៍៕  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post