សិល្បៈ
តាគល់មានការចាប់អារម្មណ៍ក្រោយមួយរយៈនេះគេសង្កេតឃើញបទចម្រៀងពេញនិយមជាច្រើនបទសុទ្ធសឹងលើកតម្លៃដល់ស្ត្រីមេម៉ាយដែលធ្វើឱ្យតារាសម្តែងនិងពិធីករ ប៉ែន ចំរ៉ុង ដាក់ចំៗ ទៅភរិយាកុំឱ្យជ្រួលជ្រើមទៅតាមបទចម្រៀងស្តាប់ហើយហួសចិត្តតែម្តង ។
ក្រោយបទចម្រៀងដែលទាក់ទងទៅនឹងស្រ្តីមេម៉ាយកំពុងផ្ទុះខ្លាំងស្រាប់តែលោក ប៉ែន ចំរ៉ុង បានបង្ហោះសារដែលមានអត្ថន័យបែបលេងសើចថា«បទល្បីៗសុទ្ធតែមេម៉ាយឡើងថ្លៃមេម៉ា យត្រូវប៉ាន់តោះនាំគ្នាមេម៉ាយហើយ ហ៊ុន ម៉ាណេ ហាមជ្រួលជ្រើមវាគ្រាន់ជាប្រូម៉ូសិន ទេ»។
មិនតែប៉ុណ្ណាះលោកថែមទាំងឌឺដងទៅភរិយាទៀតថា«អូនទៅចុះហើយអញ្ជើញទុកកូនឱ្យ បង»ពេលនេះភរិយារបស់លោកបានតបថា« ណូៗកូនអូន»។ សារបែបកំប្លែងមួយនេះត្រូវ បានមហាជនជាច្រើនចាប់អារម្មណ៍នឹងបានចូលរួមកំប្លែងបែបលេងសើចជាហូរហែរ ។
បើទោះធ្លាប់មានឈ្មោះជាព្រាននារី តែរហូតមកដល់សព្វថ្ងៃនេះលោក ប៉ែន ចំរ៉ុង កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានិង កូនស្រី ហើយក៏បានបំពេញតួនាទីជាស្វាមីដ៏ល្អផងដែរ ។ សព្វថ្ងៃលោក និងភរិយា ក៏មិនទាន់មានគម្រោងយកកូនទីពីរបន្តទៀតដែរ ។ ដ្បិតមិនសូវលេចមុខនៅក្នុងការសម្តែងរឿងក្តី តែប៉ុន្មានឆ្នាំចុងក្រោយនេះលោក ប៉ែន ចំរ៉ុង ហាក់មានហាងឆេងខ្ពស់នៅក្នុងអាជីពជាពិធីករនៅតាមស្ថានីយទូរទស្សន៍ ៕