header ads

Sponsor

ខេត្តព្រៃវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅល្ងាចថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៣ ម្សិលមិញ បានប្រកាសជាចំហដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង ចំនួន ១១៦ប៉ុស្តិ៍ ដោយលើកទឹកចិត្តថានឹងផ្តល់រង្វាន់ម៉ូតូហុងដាឌ្រីម មួយគ្រឿង ដល់ប៉ុស្តិ៍រដ្ឋបាលនគរបាលណាដែលបានខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ ឬបង្ក្រាបការប្រើប្រាស់ ឬជួញដូរគ្រឿងញៀនឱ្យអស់ពីមូលដ្ឋាន ។

ក្រោយពី ស្នងការដ្ឋាន ប្រកាសបែបនេះ មេប៉ុស្តិ៍រដ្ឋបាននគរបាលមួយចំនួនបានប្តេជ្ញាចិត្តថា នឹងមិនឱ្យមានបទល្មើសគ្រឿងញៀនកើតមាននៅក្នុងមូលដ្ឋានរបស់ពួកគាត់ឡើយ ហើយបើកើតមានក្នុងលក្ខណៈណាមួយ ប៉ុស្តិ៍រដ្ឋបាននឹងធ្វើការបង្ក្រាបឱ្យខាងតែបាន ។ 

ទន្ទឹមនោះ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលមួយចំនួន បានសំណូមពរដល់កម្លាំងជំនាញរបស់ខេត្ត ជួយសហការជាមួយកម្លាំងស្រុក និងប៉ុស្តិ៍រដ្ឋបាល ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ឱ្យមានប្រសិទ្ធភាព ។

តាមការបញ្ជាក់ពីស្នងការដ្ឋាន ប្រសិនបើមាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលមួយណាធ្វើសេចក្តីរាយការណ៍ថា ឃុំរបស់ខ្លួនកាន់ គ្មានគ្រឿងញៀនចរាចរណ៍ទៀតទេ នោះស្នងការដ្ឋាននឹងចាត់ក្រុមការងារចុះត្រួតពិនិត្យប្រជុំវាយតម្លៃជាមួយក្រុមប្រឹក្សាឃុំភ្លាម ដើម្បីឱ្យដឹងច្បាស់លាស់ថា ឃុំមួយនោះពិតជាអស់បញ្ហាគ្រឿងញៀនមែនឬអត់ មុននឹងឈានដល់ផ្តល់រង្វាន់ម៉ូតូ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post