header ads

Sponsor

នៅថ្ងៃ​ចន្ទ​ នៅចំណុចផ្សាថ្មគោលស្ថិតក្នុងភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់​ដំបង​ មានករណីបន្លំលួចប្រាក់នៅក្នុងហោប៉ៅ​ មួយករ​ណី​ ដែលករណីនេះបង្កដោយជនសង័្សយម្នាក់បានធ្វេីសកម្មភាពលូក​ហោប៉ៅលួចយកប្រាក់ពីជនរងគ្រោះ​ឈ្មោះ​ ហាប់ រំដួល ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិតាសី ឃុំតា​ម៉ឺន ស្រុកថ្មគោល​ខេត្តបាត់ដំ​បង​ ប៉ុន្តែពេលកំពុងធ្វេីសកម្មភាពនេះ​ ត្រូវម្ចាស់ដឹងទាន់ជនសង័្សយបានទម្លាក់ប្រាក់ចោលនៅទីនោះ​ និងត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅទី​នោះឃាត់ខ្លួនរួចនាំមកកាន់អធិការ​ដ្ឋាននរបាលស្រុកថ្មគោលធ្វេីការ​សា​ក​សួរ​ដែលជនសង័្សយឈ្មោះសុខ ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិកណ្ដឹង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។ 

ទឹកប្រាក់ដែលជនសង្ស័យលូកយកបានរួចទម្លាក់ចោលមានចំនួន២៥០.០០០(ម្ភៃប្រាំម៉ឺន)រៀល។ 

អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បា​លខេត្តបាត់ដំបង​ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានរៀបចំសំណុំ​រឿងបញ្ជូនជនសង័្សយខាងលេីមកផែនជំនាញអនុវត្តបន្តតាមច្បាប់​ រីឯប្រាក់ជាភស្តុតាងបានប្រគល់ជូនជនរងគ្រោះវិញ។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post