សិល្បៈ
តាគល់រឿងរ៉ាវទារកភ្លោះពីរនាក់បងប្អូនដ៏គួរឱ្យអាណិតមួយ ត្រូវបានប្រទះឃើញបោះប ង់ចោ លនៅលើគំ នរសំរា ម ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ប៉ុន្មានម៉ែត្រតែប៉ុណ្ណោះពីផ្លូវជាតិ ពេលនេះមានពន្លឺជីវិតថ្មីហើយ ក្រោយពីបុរសម្នាក់ប្រទះឃើញ ហើយបានយកមកចិញ្ចឹម អ្វីដែលកាន់តែមានការរ.ន្ធ.ត់ចិត្តនោះ គឺពេលដែលបានស្ដាប់ការរៀបរាប់ពីដំណើរដើមទងតែម្ដង។
បើតាមការរៀបរាប់ឱ្យដឹងតាមរយៈរំដួលធីវី កំលោះនៅលីវម្នាក់នេះមានឈ្មោះថា ឈិន សុខហ៊ុយ មានទីលំនៅភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាអ្នករើសបានទារកភ្លោះទាំងពីរនាក់បងប្អូននៅឯស្រុកជើងព្រៃ ចេញពីផ្សារស្គន់បន្តិចនោះ កាលថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៧យប់ ខណៈកំពុងធ្វើដំណើរត្រឡប់ពីសាលារៀនកូរ៉េមកផ្ទះវិញ ដល់ចំណុខាងលើម៉ូតូដែលលោកធ្វើដំណើរមានបញ្ហារលត់ម៉ាស៊ីន ក៏ឈឺបត់ជើងតូចផងនោះ លោកក៏ចុះពីផ្លូវជាតិបន្តិចចូលទៅបត់ជើង។
ស្រាប់តែរំពេចនោះ លោកក៏បានឮសំឡេងស្លឹកឈើងាប់ដែលទារកកំរើកប៉ះ មានការងឿងឆ្ងល់ ក៏បើកពិលទូរស័ព្ទមើល ស្រាប់តែប្រទះឃើញទារក២នាក់ នៅលើក្រមា រួមទាំងសុកនៅកណ្ដាលផងនោះ ក៏មានការស្រឡាំងកាំងផងដែរ តែបន្ទាប់ពីនោះក៏កើតក្ដីអាណិត និងចង់ជួយទារកព្រោះឃើញមានស្រមោចនៅលើផងនោះ ក៏ប្រញ៉ាប់វេចទារកដាក់នៅនឹងអាវក្រៅ រួចដាក់ក្រមាពីក្រៅមួយជាន់ទៀតដឹកយកមកកាន់ភូមិស្នាក់នៅ។
ពេលដឹកទារកមកដល់ក្នុងភូមិ លោក សុខហ៊ុយ ក៏បាននាំទៅកាន់គ្លីនិកឆ្ម បឯកជនឱ្យជួយពិនិត្យមើល និងធ្វើការកា ត់ទ ងសុ កចេញ ហើយមានការថតបង្ហោះក៏បង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមតែម្ដង។
ជុំវិញទៅនឹងរឿងនេះ បើតាមលោកមេប៉ុស្តិ៍ឃុំបឹងណាយដែលបានឃើញនៅគ្លីនិកខាងលើនេះ គឺទារកភ្លោះទាំងពីរនោះ មានសភាពជាប់ ទ ងសុ ក វិចទៅនឹងក្រមាមកពិតប្រាកដមែន ហើយក៏បានធ្វើរបាយការណ៍ជូនថ្នាក់លើ និងគ្រប់បណ្ដាប៉ុស្តិ៍នគរបាលទាំងពីរស្រុកខាងលើជួយស្រាវជ្រាវប្រជាពលរដ្ឋទៅលើបញ្ហាហ្នឹង តែមកដល់ថ្ងៃដដែលនេះគឺមិនទាន់រកឃើញមាននៅឡើយ តែកំពុងបន្តស្រាវជ្រាវឡើងវិញទៅតាមបន្ទប់ជួលរោងចក្រនានា។
បើតាមលោកស្រីម៉ូលី តំណាងកាកបាទក្រហមប្រចាំស្រុកព្រៃឈរ ក៏បានយកចិត្តទុកដាក់ចំពោះរឿងនេះណាស់ ដោយជម្រាបទៅកាន់លោកមេឃុំឱ្យធ្វើលិខិតស្នាមផ្នែកផ្លូវច្បាប់ទាក់ទងនឹងទារកនេះ ក៏ដូចជានាំយកអំណោយសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ហើយអ្វីដែលកាន់តែពិសេសនោះនឹងនាំគ្រូពេទ្យមកចាក់វ៉ាក់សាំងដល់ផ្ទះតែម្ដង។
អ្វីដែលលោកស្រីសោកស្ដាយ គឺមិនដឹងរឿងរ៉ាវទៅលើម្ដាយទារកទាំងពីរនេះ ដោយសភាពជាក់ស្ដែង គឺអាចមិនមែនជាការសម្រាលនៅក្នុងមណ្ឌលសុខភាពទេ ប្រសិនបើសម្រាលនៅក្នុងមណ្ឌលសុខភាព គ្រូពេទ្យមិនអនុញ្ញាតឱ្យចេញមកក្រៅទេ។
ជាចុងក្រោយលោក ឈិន សុខហ៊ុយ និងឪពុកប្ដេជ្ញាចិញ្ចឹមទារកទាំងពីរនេះរហូតដល់ធំ ទុកដូចកូនខ្លួនអ៊ីចឹង ហើយពេលថ្ងៃមុខប្រសិនបើលោកមានភរិយាគឺលោកបាននិយាយយ៉ាងខ្លីថា ប្រសិនបើស្រលាញ់លោក គឺត្រូវស្រលាញ់កូនលោកទាំងពីរនេះផងដែរ។