header ads

Sponsor

សិល្បៈ

តាគល់

ក្រោយក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មហា្គឡាក់ស៊ីតារាចម្រៀងសម្បុរស្រអែម ហ៊ិន លីដា កាន់តែមានទីផ្សារការងារខ្ពស់ពោលនាងលេចមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីតាមបណ្តារ ខេត្តនានាមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ។ នៅតែមានការចង់ដឹងថាតើតារាចម្រៀងរូប នេះអាចផ្តួលមិត្តរួមទ្រនំ តន់ ចន្ទសីម៉ា បានដែរឬទេ?

ទើបបង្ហាញវត្តមាននៅក្នុងទ្រនំហ្គាឡាក់ស៊ីមិនបានប៉ុន្មានផង តែតារាចម្រៀង ហ៊ិន លីដា មានបទចម្រៀងថ្មីៗជាបន្តបន្ទាប់ហើយសម្រាប់ឱកាសចូលឆ្នាំខ្មែរនេះនាងក៏មានបទចម្រៀងសម្រាប់ស្វាគមន៍អ្នកគាំទ្រដែលមានចំណងជើងថា«ស៊ូនៅមេម៉ាយ»។ អ្វីដែលកត់សម្គាល់ មានការលាន់មាត់សរសើរថា ហ៊ិន លីដា ក៏ជាតារាចម្រៀងម្នាក់ដែលមានសំឡេងពីរោះក្រអួន ក្រអៅមួយបែបម្នាក់ពីរៀមច្បង តន់ ចន្ទសីម៉ា ហើយពេលនេះនាងកំពុងឡើងកូដមិនធម្មតា ឡើយព្រោះនៅពេលបង្ហាញវត្តមាននៅតាមកម្មវិធីប្រគំតន្រី្តនីមួយៗក៏មានការស្រឡាញ់ពេញ ចិត្តពីសំណាក់ហ្វេន ហ្វេន ដោយខ្លះថែមទាំងបង្ហាញក្តីស្រឡាញ់ដោយការសរសេរអក្សរនៅ លើកញ្ចក់រថយន្តនាងថែមទៀត។

កាន់តែមានប្រជាប្រិយភាពរូបសម្រស់ក៏ដូចជាការរៀបចំខ្លួនរបស់ ហ៊ិន លីដា កាន់តែទាន់ សម័យនិងទាក់ទាញជាងមុន ។ ប៉ុន្តែមានការលើកឡើងថាតារាចម្រៀងរូបនេះលេងស្ទីល ហ្វេសសិនស្រដៀងតារាចម្រៀងរួមទ្រនំ តន់ ចន្ទសីម៉ា ។ កន្លងមក ហ៊ិន លីដា ធ្លាប់ និយាយ ថារវាងនាងនិងតារាចម្រៀង តន់ ចន្ទសីម៉ា ស្រឡាញ់រាប់អានគ្នាដូចបងប្អូនហើយនាងមិន ដែលមានបំណងប្រជែងជាមួយ តន់ ចន្ទសីម៉ា ឡើយព្រោះពួកនាងមានស្ទីលរៀងខ្លួន ។  កន្លងមក តន់ ចន្ទសីម៉ា ក៏ធ្លាប់លើកទឹកចិត្តនាងកុំឱ្យខ្វល់ពីសម្តីអ្នកដទៃផងដែរ ។

គួរបញ្ជាក់ថា ហ៊ិន លីដា ធ្លាប់ជាបេក្ខនារីចូលរួមនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodia Idol រដូវកាលទីពីរនៅក្នុងឆ្នាំ២០១៦ហើយនាងមានឱកាសក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅក្នុងឆ្នាំ ២០២២៕  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post