សង្គម
អាម៉ាប៉ាប៉ាញ៉ូសដូចការគ្រោងទុកគ្រាន់តែជាសះស្បើយពីជំងឺរលាកសរសៃផ្ទៃមុខភ្លាមពេលនេះតារាសម្តែង លោក សាយ សៀរ៉ា បានចេញទៅសម្តែងនៅប្រទេសអឺរ៉ុបតាមការគ្រោងទុកជាមួយមិត្តភក្តិ សិល្បករការិនីដទៃទៀត ។តារាសម្តែងរូបនេះរំពឹងថាការចេញទៅសម្តែងរបស់លោកលើកនេះនឹងទទួលបានការគាំទ្រនឹងរាំលេងសប្បាយពីសំណាក់ពុកម៉ែបងប្អូនខ្មែរដែលរស់នៅប្រទេសទាំងនោះ ។
លោក សាយ សៀរ៉ា បានចេញដំណើរជាមួយតារាចម្រៀង មុត ឧត្តម ពូ សុខគា ឱក សុម៉ាដាលីស កាលពីថ្ងៃទី ២៨ ម្សិលមិញនេះដើម្បីចូលរួមសម្តែងនៅប្រទេសបារាំងនៅក្នុងថ្ងៃទី ០១ មេសាខាងមុខនេះ។ បើតាមគម្រោងលោកចេញទៅសម្តែងនៅប្រទេសបារាំង អាល្លឺម៉ង់ និង ស្វីសរយៈពេលចំនួនបួនសប្តាហ៍។
ជាមួយនឹងភាពស្រស់ស្រាយរបស់តារាសម្តែង សាយ សៀរ៉ា បានធ្វើឱ្យមហាជនជាអ្នកគាំទ្ររូបលោកមានការធូរចិត្តព្រោះឃើញលោកមានសុខភាពមាំទាំល្អឡើងវិញ ។ ក្នុងនោះក៏មានជូនពរឱ្យតារាសម្តែងរូបសង្ហាម្នាក់នេះមានសុខភាព ល្អនឹងទទួលបានជោគជ័យនៅក្នុងការចេញទៅសម្តែងនៅក្រៅប្រទេសលើកនេះ។
រំឮកឡើងវិញតារាសម្តែង សាយ សៀរ៉ា បានឱ្យដឹងថាមូលហេតុដែលលោកមានជំងឺរលាកសរសៃផ្ទៃមុខរហូតបង្កឱ្យវៀចមាត់បែបនេះដោយសារលោកគិតច្រើននឹងគេងមិនសូវលក់ ។ លោកបន្ថែមទៀតថាជំងឺនេះមិនមែនមានតែលោកកើតម្នាក់ទេមានកើតទៅលើមនុសុ្សជាច្រើន ។ ប៉ុន្តែយ៉ាងណាពេលនេះសុខភាពរបស់លោកជាពិសេសផ្ទៃមុខក៏បានវិលមកសភាព ធម្មតាឡើងវិញហើយលោកក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលស្រឡាញ់ចូលចិត្តនិងព្រួយ បារម្ភពីសុខភាពរបស់លោកនាពេលកន្លងមក៕