
សង្គម
ចុងក្រោយនេះចំណងស្នេហ៍រវាងអ្នកលក់អនឡាញដ៏ល្បីម៉ាក់អ៊ីអ៊ី និងឧកញ៉ា យឹម តាស្រង់ កាន់តែផ្អែមល្ហែមនិងស្អិតរមួតមិនចាញ់គូស្នេហ៍យុវវ័យឡើយ ។ យ៉ាងណាមិញថ្មីៗនេះគេបាន ឃើញវីដេអូខ្លីមួយដែលអតីតអ្នកនិពន្ធចម្រៀងរូបនេះបានថើបម៉ាក់ អ៊ីអ៊ី ពោរពេញដោយក្តី ស្រឡាញ់នៅមុខកាម៉ារ៉ាឡាយវីដេអូថែមទៀត ។
មិនមានអ្វីជាការលាក់បាំងទេពេលនេះចំណងស្នេហ៍របស់ ម៉ាក់ អ៊ីអ៊ីនិងឧកញ៉ា យឹម តាស្រង់ ត្រូវបានលាតត្រដាងជាសាធារណៈក្រោយពីកូនស្រី អ៊ីអ៊ី បានទទួលស្គាល់ថាប៉ាថ្មីរបស់នាង មានឈ្មោះ យឹម តាស្រង់ ។ មិនតែប៉ុណ្ណាះក៏មានការទម្លាយថាមិនមែនលំៗទេបើទោះមាន ឈ្មោះជាមេម៉ាយកូនពីរ និងពោះម៉ាយកូនបួនក្តី តែពួកគេគ្រោងនឹងរៀបការទៅតាមប្រពៃណី ខ្មែរនៅក្នុងពេលឆាប់ៗនេះផងដែរ ។
អ្វីដែលកត់សម្គាល់ក្រោយពីបើកបង្ហាញពីជីវិតស្នេហា នោះគេបានឃើញគូស្នេហ៍វ័យកណ្តាលមួយគូនេះកាន់តែមានភាពផ្អែមល្ហែមដោយថ្មីៗនេះ យឹម តាស្រង់ បានឱនថើបម៉ាក់ អ៊ីអ៊ីនៅមុខការឡាយវីដេអូនៅក្នុងបណ្តាញសង្គម ដែល ឃើញហើយពិតជាស្អិតរមួតមិនចាញ់គូស្នេហ៍យុវវ័យឡើយ។
ជាមួយនឹងការបង្ហាញភាពស្អិតរមួតរបស់គូស្នេហ៍មួយគូនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅខមិនសរសើរពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ហើយខ្លះទៀតក៏បាន ជូនពរឱ្យជីវិតគូររបស់ពួកគេរឹងមាំនឹងស្រឡាញ់គ្នាជារៀងរហូតព្រោះអ្នកទាំងពីរសុទ្ធតែធ្លាប់ ជួបរឿងមិនសបប្រកបនៅក្នុងជីវិតប្តីប្រពន្ធនាពេលកន្លងមក៕