header ads

Sponsor

បានឃើញរូបរាង OPPO Find N2 Flip ឬនៅ? ស្មាតហ្វូនអេក្រង់បត់មួយនេះពិតជាមានការរចនាដ៏ទំនើបបំផុត រូបរាងតូចស្រឡូន បង្ហាញភាពស្រស់ស្អាតដ៏ល្អឥតខ្ចោះ និងលេចធ្លោគ្រប់ជ្រុង ងាយស្រួលកាន់និងទុកដាក់ក្នុងហោប៉ៅ រឹតតែចាប់អារម្មណ៍ស្មាតហ្វូននេះគឺមានអេក្រង់ខាងក្រៅធំបំពាក់នូវមុខងារដ៏សម្បូរបែប ជាពិសេសអាចនិយាយបានថា ស្មាតហ្វូននេះកំពុងចាក់ចំបេះដូងមិត្តនារីៗដោយសារវាមាន Case រាប់រយជម្រើសស្អាតៗ បែបខ្យូតៗគ្រប់ម៉ូដ។

ហេតុនេះហើយទើបប៉ុន្មានថ្ងៃនេះលើ Facebook និង TikTok ឃើញលេចរូបភាពរបស់តារាស្រីស្អាតៗខ្យូតៗបង្ហាញអារម្មណ៍រំភើបស្រស់ស្រាយជាមួយស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip ។ ឧទាហរណ៍ថា សម្រាប់មនុស្សស្រីដែលចិត្តបែប Fashion គឺមិនចាំបាច់ស្ពាយកាបូបទេដោយប្តូរស្ទាយ៍ប្រើ Case Find N2 Flip ធ្វើជាកាបូបយួរដៃ ឬស្ពាយចំហៀងជាការស្រេចដែលមើលទៅគឺឡូយឆាយ លេចធ្លោ ទាក់ទាញមិនធម្មតា។

ងាកចូលដល់អេក្រង់កាន់តែធំទំហំ 3.26 Inch បង្ហាញព័ត៌មានកាន់តែច្រើន និងផ្តល់សេរីភាពក្នុងការច្នៃប្រឌិតកាន់តែច្រើនដែលអាចដាក់រូបមនុស្សជាទីស្រលាញ់ រូបសត្វចិញ្ចឹម រូបមានចលនា (GIF) ប្លែកៗលើអេក្រង់ខាងក្រៅ។ បន្ថែមពីនេះ អេក្រង់ខាងក្រៅមិនមែនគ្រាន់តែប្រើដើម្បីបង្ហាញព័ត៌មាននោះទេ ប៉ុន្តែវាក៏មានមុខងារជាច្រើនផងដែរដូចជា ប្រើកាមេរ៉ាក្រោយដើម្បីថតរូបនិងវីដេអូខ្លួនឯង បង្ហាញព័ត៌មានអាកាសធាតុ ទទួលនិងបដិសេធការហៅចូល ងាយស្រួលមើលនិងឆ្លើយតបសារ គ្រប់គ្រងការចាក់តន្រ្តី គាំទ្រជាមួយកម្មវិធី Spotify Music ។ រឹតតែពិសេស លោកអ្នកអាចបញ្ជាការថតរូបដោយកាយវិការជាមួយ FlexForm ថតរូបខ្លួនឯងដោយមិនកាន់ទូរស័ព្ទ ថតវីដេអូក្នុងទម្រង់ Camcorder និងអាចថតរូបមនុស្សជាទីស្រលាញ់កាន់តែត្រូវចិត្តជាមួយនឹងអក្រង់ខាងក្រៅដ៏ធំនេះ។

បន្ថែមពីនេះ OPPO Find N2 Flip ស្មាតហ្វូនអេក្រង់បត់ ដែលគ្មានសល់ចន្លោះកណ្ដាល ជាមួយគន្លាក់បត់បែបតំណក់ទឹក បង្ហាញពីអេក្រង់ស្ទើរតែគ្មានស្នាមផ្នត់ និងមានកម្រាស់ស្ដើងបំផុតនៅពេលបត់ចូល ជួយឲ្យការទុកដាក់កាន់តែងាយស្រួល។

ចំណែកសមត្ថភាព Find N2 Flip ឈានដាច់គេ ជាមួយទំហំថ្ម 4300mAh ធំជាងស្មាតហ្វូនបត់ដទៃ និងគាំទ្របច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 44W អាចសាកពី 0% ទៅ 50% ចាយពេលត្រឹមតែ 23 នាទីប៉ុណ្ណោះ។

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post