header ads

Sponsor

បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុចហ្គារ៉ាសសាំង PTT ព្រែកអញ្ចាញ ភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល ពាក់ព័ន្ធករណីគំរាមកំហែងបង្ហោះវីដេអូ និងរូបភាពអាសអាភាសជាសាធារណៈរបស់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យខាងលើនេះមានឈ្មោះ នៅ ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាកាន់កាមេរ៉ាភាពយន្ដ និង កាត់តវីដេអូ ដ៏មានសមត្ថភាព ព្រមទាំងជាអ្នកចម្រៀងមួយរូបទៀតផង បានសារភាពថា នៅឆ្នាំ២០២០ ជនរងគ្រោះ បានស្គាល់ខ្លួនតាមរយៈហ្វេសប៊ុក នឹងបានទាក់ទងគ្នា លេងឆាតជាមួយគ្នាផងដែរ។

បន្ទាប់មកជនសង្ស័យរូបនេះ បានលួងលោមអោយជនរងគ្រោះថតវីដេអូអាសអាភាសផ្ញើឲ្យខ្លួនបានជាច្រើន។ លុះមកដល់ថ្ងៃទី20 ខែមីនា ឆ្នាំ2023ជនសង្ស័យរូបនេះ បានគំរាមឲ្យជនរងគ្រោះថតជាវីដេអូអាសអាភាសផ្ញើឲ្យខ្លួនមើលបន្តទៀត ប៉ុន្តែត្រូវបានជនរងគ្រោះបានបដិសេធ។

នៅពេលនោះជនសង្ស័យ បានគំរាមជនរងគ្រោះជាបន្តបន្ទាប់ថា បើជនរងគ្រោះពុំធ្វើតាមសំណើរបស់ខ្លួននោះទេនឹងយកវីដេអូអាសអាភាសរបស់ជនរងគ្រោះបង្ហោះជាសាធារណៈតែម្ដង ។ 

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួចប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post