សិល្បៈ
តាគល់ក្រោយពីបានឃើញទង្វើរបស់Miss Grand ខេត្តភូកេត ដែលបានបង្ហោះរូបភាព រូបកាត់ត ទង់ជាតិខ្មែរដាក់លើរូបសត្វទន្សងក្នុងន័យមើលងាយមើលថោកនោះ ស្រាប់តែពិធីការិនីរូបស្រស់ ណា សាឌី បានចេញមុខបង្ហាញអារម្មណ៍មិនពេញចិត្តបើទោះខ្លួនមានឈាមជ័រជាកូនខ្មែរកាត់ ថៃក្តី ។
កាលពីថ្ងៃទី ២៨យប់មិញនេះផ្ទុះការចាប់អារម្មណ៍ក្រោយឃើញ Story IG នាងTia Li Taveepanichpan Miss Grand ខេត្តភូកេត បានបង្ហោះរូបកាត់តទង់ជាតិខ្មែរដាក់លើរូបសត្វ ទន្សងដែល សត្វទន្សង ភាសាថៃហៅថា ហៀ ជាសត្វដែលត្រូវបានគេប្រើប្រាស់ក្នុងពាក្យជេរ របស់ភាសាថៃដូចដែលខ្មែរយើងប្រើប្រាស់ស.ត្វ.ឆ្កែ ក្នុងពាក្យជេ.រ។ ប៉ុន្តែយ៉ាងណា Miss Grand រូបនេះបានលុបចោលទៅវិញភ្លាមៗដោយបានបញ្ជាក់ថានាងមិនមែនជាអ្នកកាត់ត តែបង្ហោះក្នុងនាមចង់បញ្ឃប់សកម្មភាពបែបនេះ ។ ជាមួយនឹងទង្វើអសីលធម៌របស់ Miss Grand ខេត្តភូកេត រូបនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមក៏ដូចជាបវរកញ្ញាមួយចំនួនរបស់ប្រទេសខ្មែរបានបញ្ចេញមតិរិះ.គន់ជាច្រើន ។
ដោយឡែកសម្រាប់ពិធីការិនីរូបស្រស់ប្រចាំទូរទស្សន័បាយ័ន ណា សាឌី បានបង្ហាញអារម្ម ណ៍មិនសប្បាយចិត្តចំពោះរឿងនេះបើទោះនាងជាកូនកាត់ខ្មែរថៃក៏ដោយ ។ ស្រីស្អាតរូបនេះ បាននិយាយថា«ក្នុងនាមនាងខ្ញុំជាកូនខ្មែរកាត់ថៃមួយរូប ខ្ញុំមិនគាំទ្រទង្វើបែបនេះដាច់ខាត។ សេចក្តីថ្លៃថ្នូរបស់ប្រទេស នីមួយៗគឺខ្ពង់ខ្ពស់ណាស់សូមកុំយករឿងនេះមកលេងសើច។ សូមកុំប្រើពាក្យថាអ្នកច្រឡំផុសរូបនេះ រឺមានអ្នកណាផុសជំនួសអ្នក គ្រប់យ៉ាងគឺអ្នកជាអ្នកគ្រប់ គ្រងតែម្នាក់គត់។ចឹងសូមអ្នកសុំទោសប្រជាជនកម្ពុជាឲ្យបានល្អ នឹង ឆាប់បំផុត។
កុំយកប្រទេសខ្ញុំមកលេងសើច ទោះបីនាងខ្ញុំមានឈាម ២ ប្រទេសចូលគ្នាក៏ពិតមែន ប៉ុន្តែខ្ញុំសុំមិនទទួលយកទង្វើអាក្រក់ណាមួយឡើយ។ប្រជាជនកម្ពុជា នឹង ថៃ សុទ្ធសឹងតែជាមនុស្សល្អមានវប្បធម៍ដ៏ផូផង់ដូចគ្នា ។សូមកុំព្យាយាមធ្វើរឿងអ្វីដែលអាក្រក់ចំពោះប្រទេសទាំង២នេះឲ្យសោះ។ សូមអ្នកចេញមុខមកសុំទោសប្រទេសកម្ពុជាជាបន្ទាន់»។
ជាមួយការបង្ហាញអារម្មណ៍របស់ ណា សាឌី ជាសាធារណៈបែបនេះបានធ្វើឱ្យហ្វេន ហ្វេន មានការពេញចិត្តនឹងគាំទ្រចំពោះការលើកឡើងរបស់នាង ។ តែក្នុងនោះក៏មានអ្នកខ្លះបានលាន់មាត់ថាមិនដែលដឹងសោះថាស្រីស្អាត ណា សាឌី ជាកូនកាត់ខ្មែរ ថៃ ៕