header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បវរកញ្ញាចក្រវាឡឆ្នាំ ២០២១ ងិន ម៉ារ៉ាឌី គ្រោងនឹងរៀបអាពាហ៍ពិពាហ៍នៅក្នុងថ្ងៃទី ០២ ខាងមុខនេះ តែអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះបវរកញ្ញារូបនេះបានបញ្ជាក់ថាពិធីមង្គ លការរបស់នាងបានអញ្ជើញភ្ញៀវដល់ទៅមួយ ពាន់នាក់ឯណោះហើយការចំណាយក៏មិនតិច ម៉ឺនដុល្លារដែរ។ ប៉ុន្តែយ៉ាងណា ងិន ម៉ារ៉ាឌី មិនបានបង្ហើបចំនួនប្រាក់ពិតប្រាកដដែលខ្លួន ត្រៀមចំណាយឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ ងិន ម៉ារ៉ាឌី កំពុងត្រៀមខ្លួនធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតសម្រាប់អនាគតស្វាមីជាអ្នក រស់នៅសហរដ្ឋអាមេរិក។ដោយសារមានការងាររវល់គូដណ្តឹងរបស់ ងិន ម៉ារ៉ាឌី នឹងចុះ មកដល់ស្រុកខ្មែរនៅក្នុងថ្ងៃទី ៣១ ស្អែកនេះដើម្បីរៀបមង្គលការនៅក្នុងថ្ងៃទី ០២ មេសា នៅអាគារឌឺព្រីមៀសែនសុខ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុននាមជាបវរកញ្ញាចក្រវាឡឆ្នាំ ២០២១ ពិធីអាពាហ៍ពិពាហ៍ របស់ ងិន ម៉ារ៉ាឌី មានភាពអធិកអធម ដោយមានភ្ញៀវជាអ្នកនៅក្នុងនិងក្រៅសិល្បៈចូលរួម រហូតដល់ទៅ១០០តុឯណោះ។មិនតែប៉ុណ្ណោះនាងក៏មានរៀបកម្មវិធីពិធីពិសេសៗមួយចំនួននៅក្នុងថ្ងៃជ័យរបស់ខ្លួនផងដែរ។ទោះមិនបានប្រាប់ពីចំនួនជាក់លាក់ចំពោះប្រាក់ចំណាយនៅក្នុងកម្មវិធីមង្គលការក៏ពិតមែន តែ ងិន ម៉ារ៉ាឌី ទទួលស្គាល់ថាច្រើនគួរសម ។

ខុសពីតារាដទៃ ក្រោយរៀបការ ងិន ម៉ារ៉ាឌី  មិនទាន់មានបំណងចាកចេញទៅរស់នៅតាម ស្វាមីភ្លាមៗនោះឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែសម្រាប់ការយកកូនប្រឡែងលេងដើម្បីរឹតបន្តឹងជីវិតគូនេះនាង ប្រាប់ថាតាមធម្មជាតិមិនបានការពារឬពន្យាកំណើតអ្វីឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post