
សិល្បៈ
អតីតតារាសម្តែង និងជាពិធីការិនី ឌី លីណា បានបង្ហាញអារម្មណ៍រំភើបខ្លាំងក្រោយពីបាន ឃើញមហាជននៅតែស្គាល់និងចងចាំរូបនាង។ជាពិសេសក៏មានផលិតកម្មមួយចំនួនបានទំនាក់ទំនងរូបនាងថតរឿងនិងស្ប៉តពាណិជ្ជកម្មជាបន្តបន្ទាប់តែយ៉ាងណាអ្នកនាងមិនទាន់ឆ្លើយ តបនោះឡើយ។
ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានដឹងហើយថាមកស្រុកខ្មែរលើកនេះ ឌី លីណា មកទាំង តក់ក្រហល់ដោយសារមកមើលអ្នកម្តាយដែលកំពុងមានជំងឺធ្ងន់ ។ ប៉ុន្តែពេលនេះម្តាយរបស់ នាងបានធូរស្រាលជាងមុនដែលធ្វើឱ្យនាងមានភាពរីករាយជាខ្លាំង ។
អ្វីដែលគួរឱ្យកត់ សម្គា ល់មកដល់ស្រុកខ្មែរភ្លាម ឌី លីណា នៅតែមានទីផ្សារការងារសិល្បៈមិនចាញ់តារា វ័យក្មេង ប៉ុន្មានឡើយ។ អ្នកនាងបានរៀបរាប់ថា«សូមអរគុណណាស់បងប្អូនមិត្តភក្តិ ទាំងអស់គ្នា ដែលនៅតែស្រលាញ់ចូលចិត្តនិងរាប់អាននាងខ្ញុំរហូតមក ម៉ាក់ៗ សុំស្អាតម្តងណា ព្រោះថា ខាន បានចូលរួមកម្មងវិធីជួបជុំដូចជាជិត4ឆ្នាំហើយ ដោយសារតែកូវីតនិងនាងខ្ញុំបានចាក ចេញ់ទៅនៅអាមេរិកផង ហើយក៏បានបញ្ចប់អាជីពខ្លួនឯងជាតា រាសម្តែងនិងជាMC ជាយូរឆ្នាំ ទៀត តែពេលដែរមានវត្តមាននាងខ្ញុំនៅស្រុកខ្មែរម្តងៗ គឺតែងតែមានបងប្អូន ផលិតករ ផលិត កម្មសួរនាំងនាងខ្ញុំ ថាតើអាចមានពេលសម្តែងរឿងភាគឬថតស្ពតផ្សេងៗទេ ហើយនិង មាន បងប្អូននៅចងចាំនាងខ្ញុំដែរ នាងខ្ញុំពិតជារីករាយណាស់ ហើយនិងសូមអរគុណដែលនៅតែ ស្រលាញ់អាណិតចូលចិត្តរាប់អាននាងរហូតមកនាងខ្ញុំក៏សូមប្រាប់ទៅបងប្អូនមិត្តភក្តិ ទាំង អស់ គ្នាវិញថា ខ្ញុំពិតជាស្រលាញ់ហើយនិង នឹករលឹកដល់បងប្អូនមិត្តភក្តិ ទាំងអស់គ្នាខ្លាំ ងៗ ណាស់ »។
អ្វីដែលកត់សម្គាល់ទោះមានវ័យច្រើន នឹងមានកូនស្រីធំទន្ទឺមខ្លួនទៅហើយក្តី តែសម្រស់របស់ ឌី លីណា នៅតែស្រស់សោភាហើយរូបរាងក៏ស្គមស្តើងមិនឡើងគីឡូខ្លាំងបើទោះនាងរស់នៅ ប្រទេសអាមេរិកក្តី ។ ក្រៅពីតារាសម្តែង និងពិធីការិនី ឌី លីណា ក៏ធ្លាប់ជាតារាចម្រៀងស្រី នៅក្នុងក្រុម«ស្រមោចក្រហម»ដែលមានឈ្មោះបោះសំឡេងកាលពីជាង ១០ឆ្នាំមុន ៕