រំភើបដល់ហើយ! កាលពីរសៀលថ្ងៃទី25 មីនា 2023 OPPO ប្រចាំប្រទេសកម្ពុជាបានបើកបង្ហាញដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip យ៉ាងកក្រើកក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល (Chip Mong 271 Mega Mall)។ បើក្រឡេកទៅមើលតារាកិត្តិយសដែលអញ្ចើញចូលរួមសុទ្ធតែជាស្ត្រីៗពោរពេញដោយសមត្ថភាពពិសេសៗរួមមាន ពិធីការិនីពូកែវហោស័ព្ទ DJ Nana, កីឡាការិនីល្បុក្កតោ អ៊ុំ សំថារ័ត្ន និងបវរកញ្ញា 5th Runner Up ក្នុងកម្មវិធី Miss Grand International 2022 ពិសេសជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-B92Y8Q5_hq1Iu3JIhuYXUUyQcpsVHS-3CCBrdhE2urZNphXSU-FAytN7SnIbXcHuavRPUEdETLA20jYsj_s8C6PCUdGZd6XEPCUZj9Gv-0A9hRinidPsUPVg_Ws7GU_vGYoR20fc7w6j1Pi33RbTCCuxfygTBS11V4J3WzsZ_Fk2wClgY4GUYSf58g/s1600/photo_2023-03-26_10-04-07.jpg)
ជាមួយបរិយាកាសដ៏រំភើបនិងសប្បាយរីករាយនេះគឺធ្វើឡើងក្នុងផ្សារទំនើប Chip Mong 271 Mega Mall ដោយឃើញមានការចូលរួមពីហ្វេនៗនិងអតិថិជនរបស់ OPPO ជាច្រើន។ រឹតតែពិសេសក្នុងកម្មវិធីនេះលើវេទិកាតារាកិត្តិយសទាំង 3 របស់ OPPO បានចែករំលែកពីភាពជោគជ័យក្នុងវិស័យរៀងៗខ្លួន រួមជាមួយនឹងបទពិសោធន៍ពីការប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip នាំឲ្យម្នាក់ៗផ្ចង់អារម្មណ៍ស្តាប់គ្រប់ៗគ្នាតែម្តង។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDJCOZw8eMZANnGHFhy10w7_LpZPqriPFlfeBEGS4mmNCwbHf-XhjaTdHDeyyMKL-2o12wxzeV89dBBNq4derrwb8IFKDRycXW8sWJ_wdn0XjC7pP_leIwNavLe9sbV7jnmDJ-kIz7mVYLU1-3r46Waf_iPqmc8BW_DJv0W01idzI6QAXTsxUz39zs3A/s1600/photo_2023-03-26_09-58-04%20%282%29.jpg)
យ៉ាងណាមិញ បើយោងតាមបទបង្ហាញរបស់លោក ឡៅ ខេងប៊ុង ជា Product Manager ប្រចាំក្រុមហ៊ុន OPPO បានឲ្យដឹងថាចំពោះស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានលក្ខណៈសម្បត្តិល្អឥតខ្ចោះជាច្រើនដូចជា៖
- អេក្រង់ខាងធំទូលាយ ៖ OPPO Find N2 Flip មានអេក្រង់ខាងក្រៅធំបំផុត 3.26Inch ជាប្រភេទ AMOLED ធំទូលាយឆ្លើយតបសាររហ័ស ងាយស្រួលប្រើប្រាស់ទាំងពេលអូសបញ្ជា ពេលសម្លឹងមើល ព្រមទាំងបំពាក់មកនូវមុខងារដ៏សម្បូរបែប ជាមួយនឹងរូបរាងតូចស្រស់ស្អាតងាយស្រួលកាន់ និងទុកដាក់ក្នុងហោប៉ៅ។
- អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់៖ នៅលើអេក្រង់ខាងមុខ OPPO Find N2 Flip មានភាពល្អឥតខ្ចោះទៅលើស្នាមផ្នត់នៃអេក្រង់គឺមានលក្ខណៈស្មើធេង ដែលមើលសឹងមិនឃើញនឹងភ្នែកទទេ ជាមួយអេក្រង់ទំហំ 8 Inch ជាប្រភេទ Foldable LTPO AMOLED 120Hz, HDR10+ ដែលបង្ហាញរូបភាពក្នុងកម្រិត 1080 x 2520 pixels គុណភាពច្បាស់ល្អខ្លាំងជាមួយកម្រិតពណ៌បែបធម្មជាតិភ្លឺដិតស្អាតក្នុងការទស្សនាវីដេអូ។
- សមត្ថភាពកម្រិតកំពូល៖ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ឈានដាច់គេបើធៀបជាមួយអេក្រង់បត់ដទៃ ដែលមានទំហំថ្ម 4300mAh និងគាំទ្របច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 44W អាចសាកពី 0% ទៅ 50% ចាយពេលត្រឹមតែ 23 នាទីប៉ុណ្ណោះ។
- កាមេរ៉ា៖ OPPO Find N2 Flip មានទំហំកាមេរ៉ាទំហំ 50MP ដែលជាសេន Sony IMX 890 មានសមត្ថភាពផលិតរូបភាពបានយ៉ាងល្អឥតខ្ចោះ ពណ៌ស្រស់បែបធម្មជាតិនិងផ្តល់ព័ត៌មានលម្អិតច្បាស់តែម្តង។ ហើយយើងក៏អាចបត់បញ្ឈរពី 45° ទៅ 110° សម្រាប់ការថតរូបដែលត្រូវការលំនឹងខ្លាំងដូចជា Long Exposer ឬ Timelape ជាដើម។ ចំណែកមួយទៀតជា Len Ultra-Wide ដែលមានទំហំ 8MP អាចផលិតរូបភាពប្លង់ទូលាយបានក្នុងកម្រិតមុំ 112°។ មួយវិញទៀតសម្រាប់ការថតរូបនេះដែរ វាក៏មានមុខងារ Dual View អាចឲ្យមនុស្សជាទីស្រលាញ់របស់អ្នកអាចមើលឃើញរូបតាម Cover Screen ទំហំ 26 Inch ខាងក្រោយផងដែរ។ ដោយឡែកជាមួយនឹង NPU Marisilicon X ដែលបំពាក់នេះគឺវាជំនួយដល់ការថតវីដេអូនាពេលយប់បានល្អខ្លាំង ដែលវាបំពាក់មកជាមួយនឹងមុខងារ AI Noise Reduction ជួយកាត់គ្រាប់ Noise រាល់ពេលថតរូបនៅពេលយប់។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj7qsjWjaaFkSqjqkeKdUU0cPwitTTccZnESZ-eTV_HLcBv5s-vI0TQPUvmpQqIv2el8T16zKe6I-KEZM5WxvRXdYmFjrXVSTpEAsY3aVW7Z1DXK9xqOWFkWB1kCn-jnAwG21qOM1XEG3RXg8ZrnE3oPmANuYBLTf5PFpYM0Wou9X2KV52-WesSNgfEA/s1600/photo_2023-03-26_09-58-03.jpg)
បន្ថែមពីនេះ ក្រៅពីសមត្ថភាពអស្ចារ្យទាំងនេះហើយ OPPO Find N2 Flip ក៏នៅមានមុខងារ និងលក្ខណៈពិសេសៗជាច្រើនទៀតដែលលោកអ្នកនឹងស្មានមិនដល់ផងដែរ។
ស្របពេលជាមួយគ្នានេះ OPPO ដាក់បង្ហាញនូវកាសឥតខ្សែជំនាន់ថ្មី Enco Air3 តម្លៃ $39 កាសឥតខ្សែជំនាន់ថ្មីតូចស្រាលស្រួលពាក់ ពណ៌ស្អាតប្លែកទាក់ទាញ ជាមួយគម្របថ្លាដ៏ស៊ីវិល័យ និងអាចតភ្ជាប់បានរហ័សគ្រប់ទូរស័ព្ទ ជាមួយនឹងសំឡេងបាសពីរោះរណ្តំចិត្ត ជាពិសេសគឺថាមពលប្រើប្រាស់បានយូររហូតដល់ 25 ម៉ោងឯណ្ណោះ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4TBt_ue7LNXWHt_WDd-jHYWI4j2afXQ9TOMmdJWEkjBhYdIK3lYa1tPr6JQapCf7k3U2c8ccGV8QAGgm9SIhuZ3LzblXq_WVu9E13T3FwsaHj-nBTlzjYQ8zk5OSaaxt9bJ4vRXR3ur9AS5PJ0F8C9k8_HtDa8r3-dem4xbiuwP-0HrjBk3ndnr0fsg/s1600/photo_2023-03-26_09-58-04.jpg)
ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglZ0A3gpsDCexqiG-tUgieS7EUqOh7J0YP974_AbXoISt3S9bfzpOuRDb3-jF_xPfSgMvyuo4484uhS_FE29lgGh9Luil_AJu4jUVgg3qkN0abSW42TGH8BhcAjBHFl37UxEjERWSidZdPMovd5BpOBtWG5Gd8RrbkND8wg0L0fpYapk2q28r35fvtFw/s1600/photo_2023-03-26_09-48-54.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjycgzgFnZrVEtKiTY55uQdEHRmikWfxGSsnPr3jT-LCg_vAysAHXlqgeSR01t6eZSUGb04IPOlqH6kno6IHL2bQLfNo_MxLrUTX6zg3hQSh5FzrxeIVAjVWxA01LSyJn8pDz4x3elCSY04Cfyp3nQjn0AVEvUMgxaIOq5OTwXT8jim9Z1LwxijVk03ig/s1600/photo_2023-03-26_09-58-03%20%282%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGNKe-hhfBntp7TciTfVfH_57xRXOZB5zL47DRy2onNElJZL9UTLStY2Q2uBGsRUS3958ilVUOz8CeUaZkeoApmYChYMjMsG05jhtfzITQOt7NL7npxIrhjCTgb2DCnKP6p9TzdSr0Lfmy4EruHV143UoUsBl39uvfF3OMLEQkvEHa5lws0tx8uTA7dA/s1600/photo_2023-03-26_09-58-03%20%283%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWG9Gyf_p07Zdn0zioxwkbP5hGOYnSNf8-mX-nfpdR5Iml88_oA-ik8rJrUbWAfzQXEJc5qpleCI7QY5fJ_qDlHGCpWvavrrhJGDTw9NL2Uo6Fa7PpxnEEjHyASb5xEqXfiz0uiVAefNF5tXefDjfmOi7EsvcZhQpyoKduVSFvJnDGEa1RYY1q_XOJ5Q/s1600/photo_2023-03-26_09-58-05%20%282%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMTCttkSnA4dTIxqBcTdm6AACv-lo22wn0JvGwM1xRmOghb1mIz7iCRrmG4bxP1_t8brv_K_df3enQ1f8Z0km8gGyb0HBjMgvaFMJ-HY14T-cojfYfp8rsQGvMG2nW9j2iyYtCRFWDJkZ3wzLcMLULMkgqT90E4YfdOJy4WGs5Shc4YiS28zqhvvXXIg/s1600/photo_2023-03-26_09-58-05.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8EvSGXqQNWQk_Jo_zjscXBRgDCk2GfP3-_9cFivC8ZU_Wre12EoN4VbKCUUFkkIsAnxz_yLGB8fINL_QBQfgJzdUtG9ci0LJojaLgykIzrpTvefWFjNWWXf1lA9IB4Hwhnj2MxlCcBFVjdNu0G5h11lV6LmwRKYwfsjIOBXcKgA3_UPrsyp5jp0Tq7Q/s1600/photo_2023-03-26_10-04-04%20%282%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVmkPD0jO-ygDUfAxvepQfJuCHFgj5YB6jCVHdub1ms-AgDEqZA9xsavWLiVvTwSXV3KBi1Cv6Sp_siscud7deEsFAP0LPV74D-BPPPxl6gzj4IsR-4fJwTK3pNE5Ewr5dhqGmB67G9Aaxw8mVhdTq394WwPKQvKpZc_xUL4teY7fmhToADjFs8XRt1g/s1600/photo_2023-03-26_10-04-04.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLcn0HlI5sJKZNa3a-yX6PFnw2wylU8bBNQ7pMJ7xj09W4dnRdCZrqCLaJ3mx57VgrnYre4CH89w5jKGlg05Z10SREf88z774RCdOn1bBd0Tp4tjezgRMT4ijOHUv_qBUxaRIyIQLFczS8b_e3LRos_HAp4pnwmaarr6jN0IPnDTPTPGxtpLDMU0-r5g/s1600/photo_2023-03-26_10-04-05%20%282%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjedNHdd_fF-Gp4SyIOD4_O2Wflt3DiY63_pRi_TMJywRy-DZjdi3B9Z6Rb7S7NF5lfFODDleP-vYQX2omsBVui8W89IwLO1fkWh6usVzfZy4-c218ZpV_VzJcbiqQoxTAda_tmqNxQ2EzrYd4yVgHidMK-ue5w6nQS6HPWGFsDs31XXdemPil9PXHy3g/s1600/photo_2023-03-26_10-04-05%20%283%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1tPxwbVNytbHw8_lowr3hpv_BKTwngYzV0w2hfgc1KIjGzkQH8exS88wE3z0TXMzwE9WMb-PYMqgNocx2vQaGDpjrsX4DdiIrwaLu0POyN7rAe3YQjV_EuwKgnb2LOfFCgPbuTi7i0zQYKFiMkEypTccuMhQklvgfk8ez8jasHhQYyERRzmJ-6DCa1w/s1600/photo_2023-03-26_10-04-05.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho4k7iYHQ9N2vaQzFiRAVDjyv6oUf0-4h6tLsbse5rfB3ifaw1X3rxl3MqN216hxsjvSaPRmndVOAsk5cd3CJXmrrUnf21x5a8mFDRuGEKVbZ6qfxOG-Vd1QbOlXk7n0yjN2cCv5luM3Xjyc_FQHqCj55h4sMLs0vdte4Iytkeo8aTay5v5dmVgQjddg/s1600/photo_2023-03-26_10-04-06%20%282%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVHT-ENc4vqNILqxnoyaHjvAuxRmHufeVXDg7y0idkxr7YK10c1eBk29IA3hOk1JQWHJw4T_hju00cyMYeRG9edLjkFp7mqsXHqjDuoMqBNvSpuf-RK2tMpJVZ53Ha3NwAo7rwK5K-8U5kpvYuOQAtKrSuedNC4O3NDk0_d3tqrrEdXlBaCCWesH2p1A/s1600/photo_2023-03-26_10-04-06.jpg)