សិល្បៈ
តាគល់មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញអតីតសង្ឈ កក្កដា សុភ័ណ្ឌ បានដឹកដៃគូ ស្នេហ៍ជាអ្នកលក់អនឡាញរៀបការនៅក្នុងថ្ងៃទី ២៥ នេះដោយមានការតុបតែងលំអររោងក្នុង ពិធីយ៉ាងស្រស់ស្អាត ។ ក្នុងនោះក៏មានការជូនពរពីសំណាក់អ្នកគាំទ្រដល់ កក្កដា សុភ័ណ្ឌ និងគូស្នេហ៍ផងដែរ តែយ៉ាងណាមុននេះអ្នកលេងបណ្តាញសង្គមជាច្រើនបានចាប់ភស្តុតាង ថាការពិតជារោងការអ្នកផ្សេងមិនមែនរបស់ កក្កដា សុភ័ណ្ឌ ឡើយ ។ ខ្លះថាចាំបាច់ធ្វើចឹង នាំតែគេជេរធ្វើអី?
គួរបញ្ជាក់ថាក្រោយពីទទួលតំណែងលំដាប់រងទី៨នៅក្នុងការប្រកួតប្រជែងបវរកញ្ញាភេទទីបី មកអតីតសង្ឈ កក្កដា សុភ័ណ្ឌ កាន់តែមានហាងឆេងពោលទទួលការងារថតពាណិជ្ជកម្ម ជាហូរហែរ ។ ថ្មីៗនេះ កក្កដា សុភ័ណ្ឌ ក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ក្រោយបានឃើញថា កក្កដា សុភ័ណ្ឌ ប្រកាសរៀបការជាមួយគូស្នេហ៍ជាអ្នកលក់អនឡាញ ។នៅក្នុងថ្ងៃទី២៥ នេះពួកគេក៏បានបង្ហាញរូបភាពក្នុងឈុតតែងខ្លួនជាកូនកំលោះក្រមុំបែប បុរាណយ៉ាងសមសួនបង្ហាញដល់អ្នកលេងបណ្តាញសង្គម ។
ទន្ទឹមនឹងការជូនពរដល់គូស្នេហ៍ភេទទីបីនេះក៏មានការចាប់បានភស្តុតាងថាការពិតរោងការ នេះមិនមែនជារោងការរបស់ កក្កដា សុភ័ណ្ឌ និងគូស្នេហ៍ឡើយព្រោះរូបភាពតាំងមុខរោងជា រូបភាពកូនកំលោះក្រមុំផ្សេងទៅវិញ ។ ខ្លះនិយាយថាតាមមើលមួយរោងការពីរគូទេដឹង។
ខ្លះទៀតក៏បានរិះគន់ថាអតីតសង្ឍរូបនេះថា«ធ្លាប់រៀនធ្លាប់បួសហេតុអ្វីចាំបាច់បោកគេអីចឹង ធ្លាក់នរកណាស់»«ឆ្ងល់ថាមានក្តីសុខអត់ចង់ល្បីធ្វើរឿងឱ្យផ្ទុះម៉េចបានកុហកទាំងបំពានអត់ ចេះខ្មាស់មាត់ខ្មាស់ខ្លួនអីចឹង»«ពូកែខាងបោកកុហកសម្តែងនៅស្ទើរ»អូនទុកចិត្តបងម៉េចបាន កុហកគេចឹងហើយបានគេចេះតែរិះគន់ហ្នឹង»«យករោងការគេមកសម្តែង»ជាដើម ។
ដ្បិតមានការរិះគន់ចំៗពេញបណ្តាញសង្គមហ្វេសប៊ុករបស់ កក្កដា សុភ័ណ្ឌ នឹងបង្ហាញពី ចំណុចខ្លះៗដែលអតីតសង្ឈនេះកុហកមហាជនក្តី តែគេមិនទាន់ឃើញ កក្កដា សុភ័ណ្ឌ ចេញ មុខបកស្រាយពីរឿងនេះឡើយ៕