header ads

Sponsor

Find N2 Flip ជាកំពូលស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ OPPO កំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការ ជាមួយការរចនាយ៉ាងល្អបំផុតទាំងអេក្រង់ខាងមុខ និងអេក្រង់ខាងក្នុង ជាមួយនឹងគន្លឹះបត់បែនដ៏ល្អឥតខ្ចោះ ដែលមានលក្ខណៈស្តើង ស្រាល ងាយស្រួលកាន់នៅក្នុងដៃឬដាក់នៅក្នុងហោប៉ៅខោ ឬកាបូបស្ពាយសម្រាប់មិត្តនារីៗ។ សម្រាប់ស្មាតហ្វូនអេក្រង់បត់នេះគឺគេអាចប្រៀបបានទៅនឹងប្រអប់ម្សៅផាត់មុខរបស់មនុស្សស្រី ដែលមានរូបរាងតូចស្រាលនិងងាយស្រួលដាក់តាមខ្លួន។

ចំណុចពិសេសមួយទៀតនៅលើ Find N2 Flip នោះគឺ Cover Screen ដែល OPPO បានដាក់មកជាមួយនឹងអេក្រង់ដែលមានទំហំធំជាងគេរហូតដល់ទៅ 3.26 Inch AMOLED Display ក្នុងកម្រិតបង្ហាញរូបភាព 382x720 Pixel ដែលភាគច្រើនស្មាតហ្វូនបត់មួយចំនួនគឺមិនដល់ 2 Inch ផង។ អេក្រង់ធំបែបនេះធ្វើឲ្យវាកាន់តែងាយស្រួល ដោយយើងអាចបើកមុខងារ Record សម្លេង អាចប្រើប្រាស់មុខងារ​ Time Stop មើលជាមួយអាកាសធាតុ និង Schedule ការងារបានយ៉ាងរហ័ស ព្រមទាំងអាចធ្វើការឆ្លើយតបសារបានភ្លាមៗផងដែរជាមួយនឹងមុខងារ Quick Reply។

អ្វីដែលភ្ញាក់ផ្អើលនៅពេលបើកអេក្រង់ខាងក្នុងចង់ស្រែក WOW! OPPO ពិតជាធ្វើបានល្អខ្លាំងណាស់ទៅលើស្នាមផ្នត់នៃអេក្រង់គឺមានលក្ខណៈស្មើធេង ដែលមើលសឹងមិនឃើញនឹងភ្នែកទទេ។ ហើយការបើកចូលមកអេក្រង់ធំក៏ធូរស្រួលផងដែរ ជាមួយនឹងអេក្រង់ទំហំ 6.8 Inch ជាប្រភេទ Foldable LTPO AMOLED 120Hz, HDR10+ ដែលបង្ហាញរូបភាពក្នុងកម្រិត 1080 x 2520 pixels គុណភាពច្បាស់ល្អខ្លាំងជាមួយកម្រិតពណ៌បែបធម្មជាតិភ្លឺដិតស្អាតក្នុងការទស្សនាវីដេអូ។

លើសពីនេះ Find N2 Flip អាចបត់បញ្ឈរពី 45° ទៅ 110° សម្រាប់ការថតរូបដែលត្រូវការលំនឹងខ្លាំងដូចជា Long Exposer ឬ Time-lapse ជាដើម។ ជាពិសេសសម្រាប់អ្នកអត់មានសង្សារថតរូបឲ្យដូចគេគឺអាចយក Find N2 Flip ថតដោយខ្លួនឯងក៏បាន ឬមិនចាំបាច់ពឹងមិត្តភក្តិថតឲ្យនោះទេ។ ហើយសម្រាប់អ្នកដែលចូលចិត្តថតរូបជាក្រុមក្នុងកម្មវិធីជប់លៀង ឬដើរលេងជាក្រុមក៏អាចថតជាមួយ Find N2 Flip បានយ៉ាងងាយស្រួលផងដែរ។

កុំភ្លេចណា… អ្វីដែលលោកអ្នកកំពុងតែទន្ទឹងរង់ចាំនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយនៅលើទីផ្សារក្នុងស្រុកយើង។ ចង់ដឹងថាតើនរណាកំពុងរង់ចាំស្មាតហ្វូនអេក្រង់បត់ Find N2 Flip ខ្លះ? ភាពប្រណិត ល្អឥតខ្ចោះ ឡូយឆាយ និងទាន់សម័យរបស់អ្នកគឺស្ថិតក្នុងដៃរបស់អ្នក។

អូ! ថ្ងៃទី25 ខែមីនា ឆ្នាំ2023 ខាងមុខនេះចាំជួបគ្នាក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Find N2 Flip» ដែលនឹងបើកបង្ហាញដើម្បីឲ្យលោកអ្នកទទួលបាននូវបទពិសោធន៍នៃស្មាតហ្វូនអេក្រង់បត់កាន់តែល្អ ជាមួយតារាតំណាងរបស់យើងគឺកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី អ្នកនាង DJ Nana កញ្ញា អ៊ុំ សំថារ័ត្ន និងពិធីករល្បីឈ្មោះ ជា វិបុល​ ។ លោកអ្នកអាចតាមដានទស្សនាការផ្សាយផ្ទាល់លើផេគ​ OPPO ចាប់ពីម៉ោង 5:30 ល្ងាចតទៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post