
សិល្បៈ
នៅប្រមាណជា ១០ថ្ងៃទៀតប៉ុណ្ណាះស្រីស្អាត ងិន ម៉ារ៉ាឌី នឹងត្រៀមខ្លួនធ្វើជាកូនក្រមុំដ៏ស្រស់ ស្អាតដែលស្ត្រីគ្រប់រូបប្រាថ្នាចង់បាន ។ អ្វីដែលកត់សម្គាល់មានការលាន់មាត់សរសើរថាកៀក ថ្ងៃរៀបមង្គលការ ងិន ម៉ារ៉ាឌី កាន់តែមានសម្រស់ស្រស់ផូរផង់ខ្លាំងប្លែកខុសពីមុនដាច់តែម្តង ។

ដោយសារតែថ្ងៃរៀបការកាន់តែខិតមកដល់ ងិន ម៉ារ៉ាឌី ក៏បានរៀបចំចាត់ចែងនិងអញ្ជើញ ភ្ញៀវសម្រាប់ចូលរួមនៅក្នុងថ្ងៃពិសេសនេះរួចរាល់អស់ហើយ ។ ប៉ុន្តែយ៉ាងណាអតីតបវរកញ្ញា ចក្រវាលឆ្នាំ ២០២១ រូបនេះហាក់មិនបានបន្ទុំស្បែកត្រៀមខ្លួនធ្វើកូនក្រមុំទេ ពោលនាងតែង បង្ហាញវត្តមានចូលរួមនៅក្នុងកម្មវិធីនានាជាហូរហែ ដែលមានដូចជាកម្មវិធី PMA 2023 និង កម្មវិធីគ្រឿងសម្អាងរ៉េវឡន ជាដើម ។ រាលការបង្ហាញខ្លួននៅក្នុងកម្មវិធីនីមួយៗ ងិន ម៉ារ៉ាឌី បានបង្អួតសម្រស់នឹងរៀបចំខ្លួនយ៉ាងទាក់ទាញដែលធ្វើឱ្យសម្រស់ ងិន ម៉ារ៉ាឌី លេចធ្លោថែម មួយកម្រិតទៀត ។

បើតាមគម្រោងអតីតបវរកញ្ញាចក្រវាលកម្ពុជា ងិន ម៉ារ៉ាឌី នឹងបញ្ចប់ភាពនៅលីវនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះកនៅ ឌីព្រីមៀសែនសុខ ជាមួយគូដណ្តឹងជាពលរដ្ឋខ្មែររស់ នៅសហរដ្ឋអាមេរិក ។ ក្រោយរៀបការនាងក៏មានគម្រោងចេញទៅរស់នៅទីនោះតែមិនមែន ភ្លាមៗឡើយ។ សម្រាប់អាជីពសិល្បៈ ងិន ម៉ារ៉ាឌី នៅតែបន្តឱ្យតែមានការគាំទ្រពីសំណាក់ មហាជន ។
ងិន ម៉ារ៉ាឌី គឺជាអតីតបវរកញ្ញាចក្រវាលកម្ពុជាដែលទទួលរងនូវការរិះគន់ពីសំណាក់ទស្សនិក ជនជាច្រើនដោយនាងអះអាងថាអ្នកខ្លះបានប្រៀបប្រដូចសម្រស់របស់នាងទៅនឹងអ្នកកំប្លែង ឬមុខសត្វឆ្កែឆ្មា ជាដើម ។ តែនាងមិនបានតបតឡើយព្រោះយល់ថាមកុដពាក់នៅលើក្បាល នាង ហើយប្រាក់រង្វាន់សុទ្ធតែនៅផ្ទះនាង។ ដោយសារតែរងសម្ពាធខ្លាំងបែបនេះទើប ងិន ម៉ារ៉ាឌី ប្រកាសថាឈប់ប្រកួតនៅក្នុងកម្មវិធីសម្រស់ដទៃទៀតដោយទុកឱ្យមហាជនចាំថា ងិន ម៉ារ៉ាឌី គឺជាបវរកញ្ញាចក្រវាលកម្ពុជាម្នាក់ដែលទទួលរងការវាយប្រហារពីសម្រស់ខ្លាំងជាង គេ៕








