header ads

Sponsor

ក្រុងកោះរ៉ុង-លោកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ លោកឧកញ៉ា បានបញ្ជូនអូប័រល្បឿនលឿន ក្រុមហ៊ុន GTVC រួមអាហារ និងក្រុមជំនាញសង្គ្រោះសត្វឆ្កែ ចេញទៅកោះដំឡូង ដែលនៅក្បែរកោះតាង ស្ថិតក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលមានចំងាយជាង៥០គីឡូ ពីក្រុងព្រះសីហនុ។

គោលដៅនេះគឺដើម្បីទៅជួយសង្គ្រោះសត្វឆ្កែចំនួន ៤ក្បាល ដែលត្រូវបានគេទុកចោល មានសភាពស្គមរីងរៃ អត់អាហារ នៅរីស៊តចាស់ ដែលគេទុកចោលមួយកន្លែង នៅឯកោះដំឡូង បន្ទាប់ពីលោកឧកញ៉ា ទៀ វិចិត្រ បានទទួលព័ត៌មាននេះ ពីបណ្តាញសង្គម។

លោកឧកញ៉ា មានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ន សត្វឆ្កែ ទាំង៤ក្បាលនេះ ត្រូវបានក្រុមជំនាញសង្គ្រោះសត្វឆ្កែ របស់លោកឧកញ៉ា ប្រើបច្ចេកទេសយកបានហើយ នឹងនាំយកចេញពីកោះនេះ ដើម្បីទៅកន្លែងដែលលោកឧកញ៉ា រៀបចំ ឲ្យមានក្រុមការងារមើលថែរក្សា និងចិញ្ចឹមឲ្យចំណី ឲ្យបានល្អបំផុត៕

ប្រភព Huy Bunleng News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post