សង្គម
អាម៉ាប៉ាប៉ាញ៉ូសតារាកំប្លែង ខ្ញុង និងនាយកៃដ ជាស្វាមីរួមទាំងសិល្បករការិនីដែលមានដូចជា ឆៃ លីដាឡែន និង ចែម ស្រីលក្ខណ៍ បានធ្វើដំណើរទៅចូលរួមនៅក្នុងកម្មវិធីសង្ក្រាន្តខ្មែរនៅប្រទេសកូរ៉េ ដែលនឹងរៀបចំឡើងនៅក្នុងថ្ងៃទី០៩ ស្អែកនេះ។ក្នុងនោះតារាកំប្លែង ខ្ញុង បានបង្ហាញអារម្មណ៍ នឹកស្រណោះដល់កូនប្រុសដែលមិនដែលបែកគ្នាយូរថ្ងៃបែបនេះ ។
នេះជាលើកដំបូងដែលតារាសម្តែង ខ្ញុង និងស្វាមីមានឱកាសបានចេញទៅសម្តែងជាលើក ដំបូងនៅក្នុងកម្មវិធីមហាសង្ក្រាន្តខ្មែរក្រុងប៊ូសានរួមជាមួយសិល្បករការិនីដ៏ទៃទៀត ។ ចាត់ ទុកជាឆ្នាំហុងស៊ុយព្រោះតារាកំប្លែង ខ្ញុង ចាប់ផ្តើមមានទីផ្សារការងារសិល្បៈជាថ្មីហើយ ទំនាក់ទំនងស្នេហារបស់នាងនិង នាយកៃដ ជាស្វាមីក៏ល្អប្រសើរឡើងវិញបន្ទាប់ពីបង្ហាញ ភាពរកាំរកូសនាពេលកន្លងមក។តែយ៉ាងណាគេមិនច្បាស់ថាភាពមិនចុះសម្រុងរបស់ប្តីប្រពន្ធអ្នកកំប្លែងទាំងពីរកន្លងមកជាការសម្តែងឬមានបញ្ហាពិតប្រាកដឡើយ។
បើតាមការលើកឡើងរបស់តារាកំប្លែងសម្បូរវោហាស៍ចាក់ទឹកមិនលិចរូបនេះបានឱ្យដឹងថាការចេញទៅសម្តែងនៅប្រទេសកូរ៉េមានរយៈពេល១៥ថ្ងៃ។តារាកំប្លែងរូបនេះបានបង្ហាញអារម្ម ណ៍នឹកកូនដោយលើកឡើងថា«១៥ថ្ងៃទៀតជួបគ្នាវិញណាកូនសំឡាញ់មិនដែលបែក សូម្បី មួយថ្ងៃពិបាកធ្វើចិត្តសូមឱ្យសុខសប្បាយកុំនឹកម៉ាក់ណាកូន»។
ជាមួយនឹងការចេញទៅសម្តែងរបស់តារាកំប្លែង ខ្ញុង រួមនឹងស្វាមីនាយកៃដ ក៏ទទួលបានការ គាំទ្រនិងពេញចិត្តពីសំណាក់បងប្អូនពលករ ខ្មែរដែលរស់នៅប្រទេសកូរ៉េជាច្រើន ។ ព្រោះដូច ដឹងស្រាប់ហើយថា ខ្ញុង ជាតារាកំប្លែងម្នាក់ដែលមានសមត្ថភាពសិល្បៈនិងសំនួនវោហាស៍ កំប្លុកកំប្លែងមិនធម្មតាឡើយ ។ បើតាមគម្រោងពួកគេនឹងចាបផ្តើមសម្តែងនៅក្នុងថ្ងៃទី ០៩ ស្អែកនេះក្នុងកម្មវិធីមហាសង្រ្កាន្តខ្មែរនៅប៊ូសាន៕