
សង្គម
រហូតមកដល់ពេលនេះតារាចម្រៀង ប៊ុត សីហា នៅសំងំឈឹងបើទោះជាមានការលេចធ្លាយ ព័ត៌មានថាលោកជំពាក់ប្រាក់បុរសជាអ្នកសិល្បៈម្នាក់។ ជាមួយនឹងរឿងរ៉ាវទាំងនេះក៏បានធ្វើ ឱ្យអ្នកគាំទ្រមួយចំនួនបង្ហាញការហួសចិត្តព្រោះមិននឹកស្មានថាអតីតម្ចាស់ពាននៅក្នុងកម្មវិធី The Voice Cambodia ឆ្នាំ 2014រូបនេះជំពប់រឿងអាស្រូវមិនចេះចប់មិនចេះហើយបែប នេះ សោះ។
កាលពីម្សិលមិញនេះគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Bondcher Buth បាន បង្ហោះសារទារប្រាក់ពីតារាចម្រៀង ប៊ុត សីហាដោយសរសេរថា« ខ្ញុំប្រកាសប្រាប់ សីហា ប៊ុត ឯងឱ្យហើយបើសងលុយខ្ញុំអស់បញ្ហាគឺចប់បើនៅធ្វើផ្គើនជីវិតឯងរស់បែបរត់គេចចឹងរហូត ហើយ សិល្បៈរៀបឡើងវិញហើយបើចង់លក់ផ្លូវលក់អនាគតត្រឹមលុយបុណ្ណឹងសាកទៅ»។
មិនតែប៉ុណ្ណាះហ្វេសប៊ុកនោះបានបន្ថែមទៀតថា«ខ្ញុំមិនបានចោទប្រកាន់ទេ គឺ សីហា ប៊ុត ពិតជា ឆបោកលុយរបស់ខ្ញុំពិតមែនដូចនេះខាងខ្ញុំបានរៀបឯកសារផ្លូវច្បាប់សំរាប់ ពាក្យប្តឹង រួចរាល់ហើយ ! មួយវិញទៀត ខ្ញុំនិងបងស្រីទ្រីដាណា មិនមានបញ្ហា និងគ្នាឡើយ ហើយ ខ្ញុំទាក់ទងទៅបង ទ្រីដាណា ក៏មិនមែនដើម្បីអោយបងស្រី ទ្រីដាណា សងលុយជំនួស ប៊ុត សីហា ទេ ។ ខ្ញុំទាក់ទងទៅបងស្រី គឺដើម្បីអោយគាត់បានដឹងពីទង្វើររបស់ ប៊ុត សីហា តែ ប៉ុណ្ណោះ ។ ដែលបាននិយាយយកឈ្មោះ បងស្រី ទ្រីដាណា ទៅអះអាងថា ខ្លួនមានកុង ត្រា ការងារ ប្រាក់ខែ ជាមួយបងស្រី ក៏ ដើម្បីអោយបង ទ្រី ដាណា ដឹងមុន រឿង ប៊ុត សីហា យក ឈ្មោះគាត់ទៅអះអាងដើរខ្ចីលុយគេ និងដើម្បីកុំយកឈ្មោះបងស្រី ទៅឆបោកខ្ចីលុយអ្នកដ ទៃទៀត »។
បើទោះជាមានការលើកឡើងចំៗបែបនេះថាតារាចម្រៀង ប៊ុត សីហា កំពុងគេចវេសមិនសង ប្រាក់ពីសំណាក់បុរសម្នាក់នេះក៏ដោយ តែតារាចម្រៀងលោក ប៊ុត សីហា ហាក់មិនមានការ ខ្វល់ខ្វាយឬអើពើបកស្រាយអ្វីឡើយ ។ លោកនៅតែបន្តបង្ហោះបទចម្រៀងរបស់លោកនៅក្នុង ហ្វេសប៊ុកធ្វើព្រងើយ។គេមិនទាន់ដឹងថាតើចំនួនទឹកប្រាក់ដែលតារាចម្រៀង ប៊ុត សីហា ជំពាក់បុរសរូបនោះមានចំនួនប៉ុន្មានឡើយ ។
យ៉ាងណាមានតែរង់ចាំមើលការបកស្រាយរបស់ តារាចម្រៀង ប៊ុត សីហា ប៉ុណ្ណាះ ។ គេចាំបានតារាចម្រៀង ប៊ុត សីហា បានលេចមុខក្នុង សិល្បៈជាថ្មីកាលពីមួយរយៈមុនជាមួយនឹងការបង្ហាញសកម្មភាពសិល្បៈទាំងការចេញបទចម្រៀងថ្មីៗនិងការច្រៀងនៅក្នុងកម្មវិធីនានាជាហូរហែរ ។ ក្នុងនោះគេក៏បានឃើញលោកហ៊ឺហា ដោយបានទៅទិញគ្រឿងអលង្ការនៅហាងលក់មាស ទ្រី ដាណា ថែមទៀត ។ មិនតែប៉ុណ្ណាះ តារា ចម្រៀងដែលសម្បូររឿងអាស្រូវរូបនេះក៏ទទួលបានកាដូជារថយន្តថ្មីស្រឡាងពីលោក ស្រី ទ្រី ដាណា ទៀតផង៕